ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាត និងបាត់បង់សម្ភារៈអស់ជាច្រើន

តាកែវៈ នៅថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង ធ្វើពីឈើប្រក់ក្បឿងមួយខ្នងទំហំ ០៦x០៧ ម៉ែត្រ ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ម្ចាស់ឈ្មោះ សេង ហួរ ភេទប្រុស អាយុ ៥៤ ឆ្នាំ មានមុខរបរកសិករ ។

អគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះខាងលើ ស្ទើរទាំងស្រុង ហើយក្នុងនោះក៏ខូចខាតសម្ភារៈមានដូចជា៖
– ប្រាក់ចំនួន ១១,៥០០,០០០ លានរៀល
– តុឈើចំនួន ០១
– គ្រែ ឈើចំនួន ០២ និងសំលៀកបំពាក់មួយចំនួនធំ ។

ករណីខាងលើនេះ មិនបណ្តាលអោយរងរបួសដល់មនុស្ស ឬឆេះឆ្លងរាលដាលដល់ផ្ទះអ្នកដទៃឡើយ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ប្រតិបត្តិការក្នុងការជួយពន្លត់កង កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០២គ្រឿង និងស្រុកត្រាំកក់ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ រថយន្ដ ៕

មតិយោបល់