បរទេស៖ យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាចំនួនករណីឆ្លងកូវីដជាមួយនឹងក្លឹបគិតចាប់តាំងតែពីថ្ងៃអាទិត្យហើយជាលទ្ធផលនៅពេលនេះក្លឹបបានប្រកាសបិទចោលទីតាំងហ្វឹកហាត់ធំរបស់ខ្លួននៅ Carrington ។
គួរឲ្យដឹងដែរថា Man UTD បានក្លាយទៅជាក្លឹបចុងក្រោយគេដែលបានរាយការណ៍អំពីករណីកូវីដហើយក៏បានប្រកាសលប់ចោលរាល់ការហ្វឹកហាត់ទាំងអស់របស់ក្លឹបព្រមទាំងកំពុងចាប់ផ្តើមពិភាក្សាជាមួយនឹងគណកម្មការលីគ Premier League ដើម្បីពិនិត្យថាគួរតែបន្តការប្រកួតប៉ះនឹង Brenford នៅពាក់កណ្តាលសប្តាហ៍នោះឬយ៉ាងណ។
នៅពេលនេះគេសង្ស័យថាករណីផ្ទុះកូវីដនឹងអាចបន្តរីករាលដាលបន្ថែមទៀតជាមួយនឹងកីឡាករព្រមទាំងបុគ្គលិកក្រុមការងារផងដែរជាពិសេសឈុតធំរបស់ក្លឹប។
រំលឹកដែរថាកាលពីខែកក្កដាកន្លងមកក្លឹបធ្លាប់បានរាយការណ៍ករណីកូវីដម្តងដោយក្នុងនោះកីឡាករនិងបុគ្គលិកចំនួន៩នាក់ត្រូវបានរាយការណ៍ហើយគ្រានោះក្លឹបបានលប់ចោលនូវការហ្វឹកហាត់និងការប្រកួតមិត្តភាពមួយចំនួនផងដែរ៕
មតិយោបល់