ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា កាន់តែកំសត់ ក្រោយបាត់បង់បុរសអាមេរិក

មានការចាប់អារម្មណ៍គួរសមថាតារាចម្រៀងពេជ្រ សោភា កាន់​តែ​កំស​​ត់ជា​ង​មុ​ន​ ​ប​ន្ទា​ប់​ពី​នា​ង​ស​ម្រេ​ច​ចិ​ត្ត​ទ​ម្លា​យ​រឿងរ៉ា​​វលះ​លែ​ង​ជា​​មួ​យ​បុ​រ​ស​អ​ណិ​ក​ជ​ន​ជា​សា​​ធា​រណៈ​។​ ​លើ​ឆា​ក​ត​ន្ត្រី​បើ​ទោះ​ជា​​នា​ងនៅ​​តែ​ច្រៀ​ងប​​ទ​ញា​ក់​ក​ន្ត្រា​ក់អា​រ​​ម្ម​ណ៍​អ​មដោ​យ​ក្បា​ច់​រាំ​ ​ក៏​​ទឹ​ក​មុ​ខ​រ​ប​ស់នា​ង​នៅ​តែ​ប​​ង្ក​ប់ ​ភា​ព​​ស្រ​ងូ​ត​ស្រ​ងា​ត់​។​ ​

ប៉ុ​ន្តែ​ស្ថា​ន​ភា​ព​ ​និ​ង​ទឹ​ក​មុ​ខ​ស្រ​ពា​ប់​ស្រ​ពោ​ន​ដែ​ល​បា​នប​ង្ហា​ញ​ឡើ​ង​ ​ក៏​ជួ​យ​អោ​យ​ប​ទ​«​អូ​ន​ទៅ​ហើ​​យ»​​ដែ​ល​ជា​ប​ទ​ឆ្លុះ​ប​ញ្ចាំ​ង​ពី​ជី​វិ​ត​ឯ​ក​ជន​រ​ប​ស់នា​ង​ ត្រូ​វ​បា​ន​ម​ហា​ជ​ន​ចា​ប់អា​រ​​ម្មណ៍​​រ​ហូ​ត​ក្លា​យ​ជា​ប​ទ​ផ្ទុះ​នា​ពេ​ល​នេះ​ផ​ង​ដែ​រ​។​

​ ​ ពេ​ជ្រ​ ​​សោ​ភា​ ​បា​នចា​ត់​​ទុ​ក​ថា​ប​ទ​«​អូ​ន​ទៅ​ហើ​យ​»​ដែ​ល​ជា​ប​ទ​​និ​ព​ន្ធ​ថ្មី​រ​​ប​ស់​ខ្លួ​ន​ ​លេ​ច​ឡើ​ង​ស្រ​ប​នឹ​ង​ប​រិ​បទម​​ហា​​​​​ជ​​​នភា​គ​ច្រើ​ន​បា​ន​ដឹ​ង​ថា​នា​ង​ ​និ​​ង​ស្វា​មី​ដែ​ល​ជា​អ​ណិ​ក​ជ​ន​អា​មេ​រិ​ក​បា​ន​ដាច់ស្រេចគ្នា។ នាងសារភាពថាលោកឡៅ ឆយី ជាអតីតស្វាមីមាននារីកំណាន់ចិត្តថ្មី ដោយនារីម្នាក់នោះ នាងក៏ស្គាល់ច្បាស់ដូចថ្ងៃផងដែរ ទើបអ្នកណាៗក៏គិតមិនខុសគ្នាថាជារឿងឈឺចាប់បំផុតមិនខុសពីបទ«អូនទៅហើយ»ដែលនាងបកស្រាយ ដោយសារតែមនុស្សដែលឱបជាប់ទ្រូង ត្រូវបាននារីម្នាក់ផ្សេង ដែលនាងស្គាល់ច្បាស់យកបាន។

នាងធ្លាប់ទទួលស្គាល់ថាអត្ថន័យនៅក្នុងបទចម្រៀងនេះ ផុសចេញពីរឿងពិតនៃស្នេហារបស់នាង។ ប៉ុន្តែមិនមានន័យថាអត្ថបទនេះឆ្លុះបញ្ចាំងពីជីវិតអស់សង្ឃឹមរបស់នាងក្រោយបែកបាក់ស្នេហ៍នោះទេ ដោយសារតែនាងគឺជានារីរឹងមាំ មិនដូចគ្នានឹងតួអង្គក្នុងបទចម្រៀង។ នាងថាបទនេះបានទទួលការគាំទ្រក្រោយពេលចេញផ្សាយ ដែលសន្ទុះនៃការគាំទ្រ ត្រូវគេឃើញគ្រប់គ្នាថាជាចំហាយក្រោយពេលមហាជនងាកមកចាប់អារម្មណ៍ពីស្នេហាបែកបាក់របស់នាង។

ធៀបនឹងរយៈពេលមុនសារភាពថាបានលែងប្ដី គេឃើញបទមនោសញ្ចេតនានិពន្ធថ្មីជាច្រើនរបស់នាងដែលបាននិពន្ធឡើងហាក់មិនសូវមានសន្ទុះគាំទ្រនោះទេ បើទោះជាបទទាំងនោះមានអត្ថន័យ និងបទភ្លេងល្អ។ ប៉ុន្តែបើក្រឡេកមើលបទ«អូនទៅហើយ»គឺសន្ទុះគាំទ្រមានកម្រិតខុសប្លែក។

បទនេះត្រូវគេទទួលស្គាល់ថាចាក់ត្រូវអារម្មណ៍មហាជន ចំពេលរឿងរ៉ាវរវាងនាង និងលោក ឡៅ ឆយី ជាអតីតស្វាមីត្រូវបានទម្លាយ។ នៅលើបណ្ដាញហ្វេសប៊ុកមានការចែកចាយMV បទ«អូនទៅហើយ»របស់នាងច្រើន អមដោយសំណេរយ៉ាងខ្លីថា«អាណិតបងភាណាស់!»។ អ៊ីចឹងហើយ ទើបទឹកមុខស្រពាប់ស្រពោនរបស់នាង កាន់តែរុញឲ្យតារារូបនេះទទួលបានការអាណិត ហើយជះឥទ្ធិពលឲ្យបទ«អូនទៅហើយ»របស់នាងផ្ទុះខ្លាំង៕
pich-sophea-1

pich-sophea-2pich-sophea-3pich-sophea-4pich-sophea-5pich-sophea-6pich-sophea-7pich-sophea-8pich-sophea-9pich-sophea-10pich-sophea-11pich-sophea-12pich-sophea-13pich-sophea-14

pich-sophea-15
ទស្សនាបទ អូនទៅហើយដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=d3c0rB8jQzo&index=1&list=RDd3c0rB8jQzo

មតិយោបល់