ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង ខ្ញុង ប្រាប់ថា មិនត្រូវការ «មនុស្សវៃក្បាល អង្អែលខ្នង»

(ភ្នំពេញ)៖ តារាកំប្លែង នាង ខ្ញុង ហាក់ឡើងកូដបន្តិច បន្ទាប់ពីមានអ្នកហៅច្រៀងកាត់សក់មង្គលការជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នតារារូបនេះ កំពុងខិតខំរកស៉ី ដើម្បីដោយលុយដោះបំណុលគេ។ តែយ៉ាងណា តាមរយៈបណ្តាញសង្គម តារាស្រីរូបនេះ បានបង្ហើបថា ទោះលំបាកយ៉ាងណា ក៏នាងមិនត្រូវការមនុស្សប្រភេទ «មនុស្សវៃក្បាល អង្អែលខ្នង» ដែរ។

យោងតាមគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានសរសេររៀបរាប់ពីអារម្មណ៍ពិតៗរបស់ខ្លួនចំពោះនរណាដែលរាប់អានល្អតែពីមុខ អាក្រក់ក្រោយខ្នងថា «ក្បិតអីថាពេលនេះខ្ញុំបរាជ័យខ្ញុំពិបាកជំពាក់គេ តែខ្ញុំក៏មិនត្រូវការមនុស្សដូចអ្នកមកស្គាល់ខ្ញុំទៀតដែរ កុំបាច់វៃក្បាលអង្អែលខ្នង មនុស្សដែលស្គាល់តែពេលមានបានដូចអ្នក មិនអាចរកមិត្តល្អ បងប្អូនល្អ អ្នកជិតខាងល្អ មិត្តរួមការងារល្អបានឡើយ»។

យ៉ាងណាមិញ តារាស្រីរូបនេះ មិនបានបញ្ជាក់អត្ថន័យបន្ថែមថា សំណេរនេះគឺសរសេរទៅ កាន់នរណានោះឡើយ ដោយអ្នកនាងមិនបាននិយាយអ្វីតទៀតនោះដែរ៕

មតិយោបល់