ក្រោយពីមានការប្រកាសថា«គ្រួសារតារាកម្ពុជា»នឹងធ្វើពិធីជប់លៀងគម្រប់ខួប២ឆ្នាំរបស់ខ្លួន អមដោយពិធីបំពាក់មេដាយកិត្តិយសជូនដល់សិល្បករ និងសិល្បការិនីដែលធ្លាប់ស្ម័គ្រចិត្តក្នុងកិច្ចការសង្គមជួយដល់«គ្រួសារតារាកម្ពុជា» បានធ្វើអោយរំជើបរំជួលនៅក្នុងស្រទាប់មហាជន និងសង្គមសិល្បៈយ៉ាងខ្លាំង ដោយសារតែព្រឹត្តិការណ៍នេះ នឹងក្លាយជាជំនួបដ៏ធំរវាងសិល្បករជើងចាស់ និងតារាជំនាន់ក្រោយដែលមានស្នាដៃប្រចាំឆ្នាំ និងជាទ្រង់ទ្រាយធំ។ អ្វីដែលកាន់តែអស្ចារ្យទៅទៀត គឺតារាសិល្បៈដែលមានវត្តមាននៅក្នុងពិធីនោះ ត្រូវបានប្រកាសថាតម្រូវអោយគ្រង់ឈុតក្នុងសម័យបុរាណបង្អួតគ្នា ដោយតាមគម្រោងឈុតស្រស់ស្អាតក្នុងសម័យអង្គរ លង្វែក ឧដុង្គ និងក្នុងសម័យចតុមុខជាដើម នឹងត្រូវអណ្ដែតឡើងយ៉ាងកាលីបពីសំណាក់តារារៀងៗខ្លួន។ លោក ផាត់ តារារដ្ឋ…
មតិយោបល់