ព័ត៌មានជាតិ

ទីបំផុត! អង្គភាព ACU សម្រេចឃាត់ខ្លួនឈ្មោះ ស៊ំ សុជាតិ ស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក

(កំពង់ឆ្នាំង)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ ខ្លួន លោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកសក្តិ៥ កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធ ការកាន់កាប់ព្រៃ លិចទឹក នៅតំបន់៣ ក្នុងស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។

នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់អ្នក នាំពាក្យអង្គភាពប្រឆាំងអំពើ
ពុករលួយ ស្ដីពីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃ លិចទឹក។
សូមរំលឹកថា នៅព្រឹកថ្ងៃទី ១៦ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញលោកផ្កាយ១ ស៊ុំ សុជាតិ និងលោកផ្កាយ១ កែវ ណារុន មកធ្វើការសាកសួរ និងស្ដាប់ចម្លើយ ក្រោយពាក់ព័ន្ធការកាន់កាប់ដីព្រៃ លិចទឹក នៅតំបន់៣ ដែលជាតំបន់ហាមឃាត់ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្រោយពីការ សាកសួរចម្លើយ អង្គភាព ACU សម្រេចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជា ពិសេស ខេត្តជុំវិញបឹងទន្លេ សាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិច ទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមក ជា ពិសេសក្នុងខេត្តកំពង់ឆ្នាំងតែម្ដង។

យុទ្ធនាការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយ កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចុះទៅពិនិត្យជាក់ស្ដែងនៅតំបន់ព្រៃលិចទឹក រហូតអ្នកដែលកាន់កាប់ព្រៃលិចខុស ច្បាប់ទាំងនេះ បានចេញមកទទួលស្គាល់កំហុស និងបានប្រគល់ដីទាំងនេះជូនរដ្ឋវិញផងដែរ៕

មតិយោបល់