វ័យកាន់តែជ្រេក្តី តែសម្រស់ មាស សុខសោភា កាន់តែញាក់ខ្លាំង ពេលតែងខ្លួនបែបនេះ

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងជ្រកក្រោមទ្រនំផលិតកម្មរាមអ្នកនាង មាស សុខសោភា បានសាងភាពភ្ញាក់ផ្អើលដល់មហាជន ព្រមទាំងអ្នកគាំទ្រជាខ្លាំង ក្រោយបានបង្ហាញរូបថតពីរសន្លឹក បញ្ចេញសម្រស់ដ៏ស្រស់ស្អាតខ្លាំង រហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ យ៉ាងណាមិញ នៅក្នុងរូបថតប៉ុន្មានប៉ុស្តិ៍នោះ តារាចម្រៀងស្រីសម្លេងផ្អែមពិរោះ អ្នកនាង មាស សុខសោភា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតក្នុងឈុតរ៉ូបខ្វាត់ខ្វែង ស៊ិចស៊ីបញ្ចេញសាច់ អមដោយការផាត់មុខ និងធ្វើសក់យ៉ាងស្រស់ស្អាត…

តារាៗនាំគ្នាបង្ហោះរូបបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកម្ដាយ ក្នុងថ្ងៃទិវាមាតាឆ្នាំនេះ!

(ភ្នំពេញ)៖ នៅឆ្នាំ ២០២២នេះ ទិវាមាតា គឺចំថ្ងៃទី០៨ ខែឧសភា។ ចំថ្ងៃពិសេស នេះ ដែរ មាន តារាៗជា ច្រើន បង្ហោះរូបភាព បញ្ជាក់ពីក្ដីស្រឡាញ់គ្មានដែនកំណត់ចំពោះ អ្នកមានគុណរបស់ខ្លួន។ តាំងពី តារាចម្រៀងឱក សុគន្ធកញ្ញា មាស សុខសោភា…

គួរឲ្យចាប់អារម្មណ៍! មាស សុខសោភា និងស្លៀករ៉ូបកែច្នៃពីសំរាមថង់ប្លាស្ទិចសម្រាប់ថត MV បទថ្មី

(ភ្នំពេញ)៖ ពិតជាប្លែកមែនគ្រាន់តែលឺថា មាស សុខសោភា និងត្រៀមរ៉ូបដែលបានកែច្នៃពីសំរាមសម្រាប់ថតMV បទថ្មីភ្លាមធ្វើឲ្យអ្នកគាំទ្រចង់ឃើញMVភ្លាមលឿនៗតែម្តង។ ថ្មីៗនេះផលិតកម្មរាម បានបង្ហាញពីគម្រោងរ៉ូបដែលកែច្នៃពីសំរាមថង់ប្លាស្ទិចឲ្យ មាស សុខសោភា សម្រាប់ថត MV ក្នុងបទចម្រៀងថ្មីមួយនាពេលឆាប់ៗនេះ តែនៅមិនទាន់បង្ហាញថាជាបទអ្វីនោះទេ ដោយគ្រានតែដឹងថាគម្រោងរ៉ូបនេះពិតស្អាតខ្លាំងណាស់ ដោយមានលេចចេញជាម៉ូតដែលមានការកែច្នៃសម្រិតសម្រាំងយ៉ាងល្អ ពោពេញទៅដោយក្បូរក្បាច់រចនាយ៉ាងយកចិត្តទុកដាក់ បើបានពាក់នៅលើខ្លួនទៀតនោះមិនដឹងជាសាកសមស្អាតយ៉ាងណាទេ។សម្រាប់រ៉ូបដែលកែច្នៃដោយប្រើថង់ប្លាស្ទិចនេះវិញ ធ្វើឲ្យអ្នកគាំទ្រចង់ឃើញគ្រប់គ្នា។ អាចថានេះជាលើកទី១ហើយ…

ក្រោយបែកធ្លាយរៀបការរួចជាង១០ឆ្នាំ! ពេលនេះ មាស សុខសោភា ប្រកាសរកមុខកូនប្រសារស្រី

(ភ្នំពេញ)៖ កាលពីសប្តាហ៍មុន មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបែកធ្លាយរូបភាព តារាចម្រៀង មាស សុខសោភា ចូលរោងការតាំងពី១២ឆ្នាំមុន។ ក្រោយដំណឹងនេះមក គេក៏ចាប់អារម្មណ៍នឹងរឿងមួយទៀត ដោយត្រូវបានគេអះអាងថា នាងមានកូនប្រុសពេញកំលោះទៅហើយ ថែមទាំងមានរូបសង្ហារផងដែរ។ ដោយឡែក នៅ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ សោភា…

ឆន សុវណ្ណារាជ ស្រាប់តែទម្លាយអាថ៌កំបាំងរបស់ មាស សុខសោភា ដែលខំលាក់ ១២ឆ្នាំមកនេះ!

(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ មាស សុខសោភា បានបញ្ចប់ភាពនៅលីវ ដោយដឹកដៃគូស្នេហ៍សំណព្វចិត្តចូលរោងការតាមប្រពៃណីតាំងពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០០៩ មកម្ល៉េះ ហើយបើគិតមកដល់ពេលនេះ ពួកគេទាំងពីរបានរួមរស់ជាប្ដីប្រពន្ធអស់រយៈពេល ១២ ឆ្នាំហើយ។ រៀបការក្លាយជាប្ដីប្រពន្ធរាប់សិបឆ្នាំក៏ពិតមែន ប៉ុន្ដែមហាជនអ្នកគាំទ្រមួយចំនួនធំ មិនបានដឹងថាកំពូលតារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេបានរៀបការសាងគ្រួសាររួចហើយនោះទេ។ ដោយឡែកស្រាប់តែនៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍រយៈពេល ១២…

មកវិញហើយ! តីវ៉ៃម៉ាលុយ ចេញមកពញ៉ាក់អារម្មណ៍អ្នកគាំទ្រ ក្រោយស្ងប់ស្ងាត់មួយរយៈធំ

(ភ្នំពេញ)៖ តីវ៉ៃម៉ាលុយ ដែលល្បី និងផ្ទុះការគាំទ្រខ្លាំង កាលពីឆ្នាំ២០១៨ នៅពេលនេះ បានចេញមកកំដរអារម្មណ៍ទស្សនិកជនវិញហើយ តាមរយៈការបញ្ចេញបទចម្រៀងរ៉េប ក្នុងផលិតកម្មរាម។ ថ្មីៗនេះ ពីផលិតកម្មរាម បានបង្ហាញនូវបទចម្រៀងមួយបទ «PEEKABOO» ដែលមានការលាក់មុខតារាចម្រៀង តែយ៉ាងណាអ្នកគាំទ្របានស្គាល់យ៉ាងច្បាស់ថានេះគឺ កញ្ញា តីវ៉ៃម៉ាលុយ ដែលជាតារាចម្រៀងរ៉េបស្រីមួយរូបដែលផ្ទុះកាលពីឆ្នាំ២០១៨។ បន្ទាប់ពីបង្ហោះបទចម្រៀងលើបណ្តាញសង្គមផ្លូវការ របស់ផលិតកម្មបានប៉ុន្មានថ្ងៃ…

អបអរសាទរ! សិល្បៈការិនី ៣រូបនេះ ទទួលបានឥស្សរិយយសពីអង្គព្រះមហាក្សត្រ

(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ អ្នកនាង មាស សុខសោភា កញ្ញា អ៊ីវ៉ា និង កញ្ញា ញឹម ច័ន្ទថន ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយសស មុន្នីសោរា ភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឈន៍ និងមហាសេនាបន្ទាប់ពីពួកគេបានចូលរួមសកម្មភាពយ៉ាងសកម្មក្នុងសង្គមនាពេលកន្លងមក។ ក្រោយទទួលបានគ្រឿងឥស្សរិយយសនេះ តារាចម្រៀង មាស សុខសោភា…

ទោះបីជាធ្លាប់មានបញ្ហារជាមួយរៀមច្បង តែ បាន មុនីលក្ខ័ នៅតែបន្តឈរជើងក្នុងវិស័យសិល្បៈយ៉ាងលូន

បាន មុនីលក្ខ័ មួយរយៈមុននេះ បានជួបរឿងផ្ទុះជាមួយការ បង្ហាញបទចម្រៀង «ជំនោរដើមខែ» យ៉ាងកក្រើកពេញបណ្តាញសង្គមសិល្បៈ។ ដោយសារយល់ខុស នាងបានចេញមុខ សុំទោសតារារៀមច្បង និងព្យាយាមធ្វើយ៉ាងណាកុំអោយខុសទៀត។ រឿងបានស្ងប់បន្តិច បានមុនីលក្ខ័ សម្រុកទទួលការងារសម្តែងឡើងឆាក យ៉ាងមមាញឹក ដូចពីមុន។ បាន មុន្នីល័ក្ខ ជាតារាដែលមានសំនៀងល្អជាងគេនៅថោន បន្ទាប់ពីមាស…

គួរឲ្យសរសើរ! មាស សុខសោភា ជ្រើសរើសអាវចាក់ជាស្នាដៃជីដូនជរាម្នាក់ យកមកពាក់ដើម្បីថត MV ចម្រៀងថ្មី

(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះបោះសំឡេងប្រចាំផលិតកម្ម Ream មាស សុខសោភា បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ មានការកោតសរសើរជាខ្លាំង បន្ទាប់ពីនាងបានសម្រេចជ្រើសរើសយកអាវចាក់ផ្ទាល់ដៃរបស់ជីដូនជរាម្នាក់ ដើម្បីយកមកពាក់ថត MV ចម្រៀងថ្មី ខណៈអាវនោះទៀតសោត គឺប្រើរយៈពេលរហូតដល់ជាង៥ខែ ទំរាំរួចរាល់។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់តារាចម្រៀងល្បីឈ្មោះកញ្ញា មាស សុខភា បានបង្ហាញនូវរូបភាពស្រស់ជាច្រើនសន្លឹក ដែលនាងកំពុងថត…

តារាស្រី ៣នាក់ ច្នៃឈុតទង់ជាតិខ្មែរ យ៉ាងស្រស់ស្អាត! ខណៈមហាជនកោតសរសើមិនដាច់ពីមាត់

(ភ្នំពេញ)៖ ជាបន្តបន្ទាប់ យើងសង្កេតឃើញថា មានសិល្បការិនីល្បីៗរបស់កម្ពុជាជាបន្តបន្ទាប់ បានច្នៃសម្លៀកបំពាក់បែបបុរាណ ដែលមានរូបទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ខណៈម្នាក់ៗពេលគ្រងសម្លៀកបំពាក់នេះហើយ គឺពិតជាស្រស់ស្អាត សមសួនជានារីខ្មែរតែម្តង ជាហេតុធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ពោលពាក្យកោតសរសើរមិនដាច់ពីមាត់។ តារាស្រីទាំងនោះ គឺ មាស សុខសោភា ទេព បូព្រឹក្ស និង រឿន ណាត…