ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសិចស៉ី ដេននី ក្វាន់ បង្ហើបដំណឹងមានផ្ទៃពោះកូនទី២

(ភ្នំពេញ)៖ ថ្មីៗនេះអ្នកនាង ដេននី ក្វាន់ បានបង្ហាញវត្តមានបុរសមាឌធំដំបងម្នាក់ តែងតែទៅណាមកណាជាមួយគ្នា ដោយព្យាយាមបិទបាំងមុខមាត់មិនឲ្យគេស្គាល់ឡើយ។ នាងតែងហៅបុរសនោះថា ”ប៉ាៗ” ងន័យស្នេហាមិនមែនជាន័យឪពុកកូននោះទេ។ បន្ថែមពីនោះរូបភាពស្និតស្នាលជាបន្តបន្ទាប់ត្រូវបានទម្លាយចេញផងដែរបង្កើតជាចម្ងល់សម្រាប់មហាជនអ្នកនិយមតាមដានរឿងរ៉ាវជីវិតរបស់នាង។

ទោះបីជាយ៉ាងណា ស្រាប់តែពេលនេះ ដេននី ក្វាន់ បានប្រកាសលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ដោយបង្ហាញពីលទ្ធផលនៃការធ្វើតេស្តទឹកនោមបញ្ជាក់ថា នាងមានផ្ទៃពោះហើយ ក្រោយទំនាក់ទំនងស្នេហាជាមួយបុរសមមាឌធំសក់ត្របាចអាចម៍ខ្លាម្នាក់ ដោយបញ្ជាក់ថាជា”កាដូជូនខ្លួនឯង” ។

ដោយឡែក នៅមុននេះបន្តិច នាងក៏បានបញ្ជាក់លើបណ្ដាញសង្គមសារជាថ្មីម្ដងទៀតបង្ហាញពីអាការៈស្ត្រីចាញ់កូន ទំនងជានាងមានផ្ទៃពោះកូនពិតប្រាកដមែន។ ដេននី ក្វាន់ បានសរសេរថា៖ “កូនម៉ាក់ ធ្វើបាបម៉ាក់ណាស់ ពេញមួយយប់ហើយមិនបានដេកសោះ”។

សូមបញ្ជាក់ថា ក្រោយចំណងស្នេហ៍ចាស់ជាមួយថៅកែលក់រថយន្តបានឈានដល់ផ្លូវបំបែកមិនអាចផ្សះផ្សារបានមិនយូរប៉ុន្មានអ្នកនាង ដេននី ក្វាន់ ក៏អាចរកឃើញអ្នកស្អំបេះដូងដែលរងរបួសដែលតែងកំដរនាងទៅគ្រប់ទីកន្លែង េនិងឈានដល់មានកូនជាមួយគ្នាទៀតផង៕

មតិយោបល់