ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez បែកធ្លាយរូបអោបរឹតជាមួយសង្សារថ្មី

តារាចម្រៀងស្រី Selena Gomez បន្ទាប់ពីមានរឿងពាក់ព័ន្ធជាមួយករណីប្រើប្រាស់ថ្នាំញៀនហើយ មានជំងឺសើរស្បែក ប្រចាំកាយទៀតនោះ តារាសម្រៀងស្រីរូបនេះ ត្រូវបានក្រុមភ្នាក់ងារសារព័ត៌មាន អាម៉េរិក ប្រមាញ់បានរូបថត អោបរឹត ថើបគ្នាយ៉ាងស្អិតរមួតជាមួយមិត្តប្រុសថ្មី ដែលគេស្គាល់ថាជាតារាចម្រៀង លោក Druggie ។

ការផ្លាស់ប្ដូរបង្គងស្នេហ៍ពីមួយទៅមួយរបស់ តារាចម្រៀង Selena Gomez ហាក់បីដូចជាញញឹកញាប់មែននៅក្នុងប៉ុន្មានខែនេះ តាមរយ:សារព័ត៌មាន radaronline បានសរសេរអត្ថបទចេញផ្សាយថា Selena Gomez បានផ្លាស់ប្ដូរពី Justin Bieber ទៅកាន់បុរសតារាចម្រៀង អាម៉េរិកាំង ផ្សេងៗជាច្រើននាក់ទៀត នេះជាឱកាសថ្មីសម្រាប់នាង ក្នុងការទាក់ទងតារាចម្រៀងប្រុស នឹង អោបថើបគ្នាយ៉ាងស្អិតរមួត លុបលាងរឿងចាស់ បើទោះសប្ដាហ៍ថ្មីមុននេះ នាងមានរឿងអាស្រូវប្រើប្រាស់គ្រឿងញៀនក៏ដោយ ៕

ប្រភព៖ radaronline

មតិយោបល់