ព័ត៌មានជាតិ

មិនទាន់មានភស្តុតាងបង្ហាញថា Omicron ស្លូតជាងមេរោគបំប្លែងថ្មី Delta នោះទេ, នេះបើតាមអ្នកជំនាញអង់គ្លេស

(ឡុងដ៍)៖ ក្រុមអ្នកស្រាវជ្រាវនៅក្នុងចក្រភពអង់គ្លេស បាននិយាយថា មិនមានភស្ដុតាងណាមួយអាចបញ្ជាក់បានថាមេរោគ COVID-19 បំប្លែងថ្មី Omicron មិនមានភាពកាចសាហាវ ជាងមេរោគបំប្លែងថ្មី Delta នោះទេ តែវាអាចចម្លងជំងឺលឿនរហ័សជាងវីរុសបំប្លែងថ្មីនាពេលបច្ចុប្បន្នរួមទាំង Delta ផងដែរ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Imperial College London ធ្វើការកត់សម្គាល់បែបនេះដោយផ្អែកលើទិន្នន័យបឋមមួយបានមកពីការប្រៀបធៀបរវាង អ្នកឆ្លងមេរោគបំប្លែងថ្មី Omicron ចំនួន ១១,៣២៩នាក់ និងមនុស្សជិត ២០០,០០០នាក់ ដែលឆ្លងមេរោគ COVID-19 បំប្លែងថ្មីដទៃ។

យ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃចន្ទដើម្បីសប្ដាហ៍នេះ ចក្រភពអង់គ្លេសមានអ្នកស្លាប់ដោយសារ Omicron កើនដល់ ១២នាក់។

ទិន្នន័យខាងលើដដែលក៏បានបង្ហាញដែរថា វ៉ាក់សាំងមានប្រសិទ្ធភាពពី ០-២០ភាគយ ប្រឆាំងនឹង Omicron ក្រោយការចាក់វ៉ាក់សាំងទាំង២ដូស និងពី៥៥-៨០ ភាគរយ នៅក្រោយចាក់ដូសជំរុញ ឬដូសទី៣។

ប្រភព៖​​​​​​ Reuters

មតិយោបល់