ព័ត៌មានជាតិ

នគរបាលស្រុកប្រាសាទបល្ល័ង្ក ចាប់លោកសង្ឃ១អង្គផ្សឹក បន្ទាប់ពីធ្វើសកម្មភាពរំលោភក្មេងស្រី

កំពង់ធំៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យជាសង្ឃ ១អង្គ ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកប្រាសាទបល្ល័ង្ក ឃាត់ចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវ: លើកុមារីអាយុ១៤ឆ្នាំម្នាក់ បានសម្រេចកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨ និង៣០នាទី ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ក្រោមការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកប្រាសាទបល្ល័ង្ក បានឃាត់ខ្លួនជនសង្ស័យជាព្រះសង្ឃឈ្មោះ លី ទ្រី អាយុ៤៤ នៅវត្តសុវណ្ណគីរីសេរីរតនារាម ហៅវត្តខ្វាន់ទៀង និងធ្វើការចាប់ផ្សឹកភ្លាមៗ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ៕

មតិយោបល់