ភ្នំពេញ៖ បេក្ខជនម្នាក់ ក្នុងកម្មវិធី “ចែងចាំងដូចតារា” ដែលជាតន្ត្រីកូកាកូឡា ក្នុងវគ្គផ្តាច់ព្រ័ត្រ ខ្មាស់គេ សឹងរកអ្វីប្រៀបបាន ស្របពេលដែល ពិធីករប្រកាស លទ្ធផល ខ្លួនក៏ចូលទៅលើកដៃ ទាំងមិនដឹងថា ស្លាកលេខខ្លួន លេខប៉ុន្មាន ។
បេក្ខជន ម្នាក់ ក្នុងចំណោម អ្នកចូលប្រឡង ៣ នាក់ឈានដល់វគ្គផ្តាច់ព្រ័ត្រ អរហើបជើង រកអ្វីប្រៀបបាន ខណៈដែល ពិធីករប្រកាសលទ្ធផល ថា “ជ័យលាភី បានទៅលើអ្នកពាក់ស្លាកលេខ ២ ៗ ” តែបេក្ខជនម្នាក់នោះ នៅតែលើកដៃ អរ ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយ តែ ដោយពិធីករប្រកាសម្តងហើយម្តងទៀត ថាលេខ ២ ក៏ ភ្ញាក់ខ្លួនពីដំណេកជោគជ័យ ខ្មាស់គេសឹងរកអ្វីថ្លែងពុំបាន ។បេក្ខជន ដែល ច្រឡំនេះដែរគឺពាកស្លាកលេខ ៣ ហើយវិដេអូឃ្លិបនេះដែរ កំពុងតែល្បីល្បាញ និង ផាឲ្យបេក្ខជនម្នាក់នេះថា ខ្មាស់គេ ជាងលេចពងកណ្តាលផ្សារទៀត៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់