(ភ្នំពេញ)៖ ថ្មីៗនេះស្វាមីរបស់ ស៊ន សៀវម៉ី ដែលត្រូវគេស្គាល់ថា ជាជាងថតរូបមានឈ្មោះបោះសំឡេងគឺលោក កែវ ដេវីដ បានបង្ហាញរូបភាពនៅក្នុងបណ្តាញសង្គមដើម្បីអបអរឆ្នាំថ្មី ២០២២ គឺផ្ទះវីឡាដ៏ស្រស់ស្អាតរួមនឹង រថយន្តទំនើបចំនួនពីរគ្រឿង ដែលមានស្លាកលេខជាឈ្មោះរបស់ភរិយា ស៊ន សៀវម៉ី ដែលមើលទៅពិត ជាហ៊ឺហាមិនធម្មតាឡើយ ។
ជាមួយគ្នានោះក៏មានការជូនពរ និងរីករាយចំពោះភាពជោគជ័យ របស់ប្តី ប្រពន្ធ មួយគូនេះផងដែរ ។ មក ដល់ ពេលនេះកីឡាការិនីជម្រើសជាតិ ស៊ន សៀវម៉ី មិនទាន់បង្ហាញវត្តមាននៅក្នុងអាជីព របស់ខ្លួននៅ ឡើយ ទេ ។
ក្នុងនោះក៏មានការសន្និដ្ឋានថា កីឡាការិនីរូបនេះអាចនឹងបញ្ចប់អាជីពនេះ ដូចបង ស្រីក៏ថា បាន ដោយ បំពេញតួនាទីជាមេផ្ទះ ។ ហើយបើទោះជារឹងដៃរឹងជើងក៏ពិតមែន តែពេលនេះរូបរាងរបស់ ស៊ន សៀវម៉ី មិនទាន់ស្រកដូចដើមវិញនៅឡើយ ។
គួរបញ្ជាក់ថា វីរកីឡាការិនីតេក្វាន់ដូ ជម្រើសជាតិកម្ពុជា លោកស្រី ស៊ន សៀវម៉ី បានសម្រេចចិត្តដឹក ដៃ គូដណ្ដឹង រៀបចំពិធីសែនព្រេន បង្គ្រប់កិច្ចជំនួសពិធីមង្គលការ ដោយសារតែបញ្ហាកូវីដ-១៩ ពិបាកក្នុងការ រៀបចំពិធីអាពាហ៍ពិពាហ៍ កាលពីកំឡុងខែ កុម្ភៈ ឆ្នាំ២០២១ ។
ក្រោយចាប់ដៃគ្នារួមរស់ជាប្ដីប្រពន្ធ ស៊ន សៀវម៉ី ក៏ទទួលបានកាដូកូនស្រីម្នាក់នៅកំឡុងខែតុលា ឆ្នាំ ២០២១ ។ មកដល់ពេលនេះ ដេវីដ ចេស៊ី ជាកូនមានអាយុ៣ខែហើយ ៕
មតិយោបល់