ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៅ ហាជី លាពីតារា

ភ្នំពេញ: វាជារឿងប្លែកបំផុត នៅពេលដែល កវីនិពន្ធទំនុកច្រៀង ផលិតកម្មថោន លោក ងួន សុបិន បានសរសេរនៅលើហ្វេសប៊ុក ខ្លួនថាប្អូនប្រុសម៉ៅ ហាជី លាហើយតារាបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។

កវីនិពន្ធ ងួន សុបិន បានសរសេរនៅលើហ្វេសប៊ុកខ្លួននៅមុននេះបន្តិច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា «រឿងពិតរបស់ប្អូនប្រុសម៉ៅ ហាជី លាហើយតារា សង្ឃឹមថាតារាទាំងអស់មិនដូចគ្នាទាំងអស់ទៅចុះ សាធូប កុំគិតច្រើនណា ហាជី»។

ជាមួយនឹងសំណេរ ដែលភ្ជាប់មកជាមួយនឹងវីដេអូ បានធ្វើឲ្យ ទស្សនិកជនភ្ញាក់ផ្អើល បើទោះបីដឹងថា វាជាបទចម្រៀងក្តី ប៉ុន្តែគេផ្តោតអារម្មណ៍ សំខាន់ ទៅលើ សំណេរថា លាហើយតារា តើ ម៉ៅ ហាជី ពិតជាចង់ចេញពីពិភពសិល្ប:ឬយ៉ាងណា ?
កន្លងមក ធ្លាប់មានព័ត៌មានថាតារារូបនេះ ចង់ចាកចេញពីពិភពសិល្ប:ម្តងៗទៅហើយ ព្រោះតែធុញទ្រាន់។

បើទោះបីជាយ៉ាងនេះក្តី នៅព្រឹកនេះ Post News មិនអាចសូមការស្រាយបំភ្លឺ ពី ម៉ៅ ហាជី បាននោះទេ ថាចម្រៀងនេះ ជាចម្រៀងចុងក្រោយ ក្នុងពិភពសិល្ប: ឬយ៉ាងណា ?

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់