កម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនបុគ្គល ២នាក់ យកមកសួរនាំធ្វើកិច្ចសន្យា បន្ទាប់ពីបង្ហោះវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «ចុយវាប៉ូលិស! វាថាអញជក់វ៉ែបវាក៏ចាប់ដែរ! ប៉ូលិសក៏អញវៃដែរ! »

កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «ចុយវាប៉ូលិស! វាថាអញជក់វ៉ែបវាក៏ចាប់ដែរ! ប៉ូលិសក៏អញវៃដែរ! » សកម្មភាព និងពាក្យសម្តីទាំងនេះគឺជាការប្រមាថដល់កងកម្លាំងនគរបាល យ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត…

ទាំងគេទាំងយើង នរណាមិនធ្លាប់ស្តាប់ បទ Mascara «ទឹកភ្នែក» របស់លោកខាយ? ពេលនេះកំពុង ផ្ទុះខ្លាំងក្នុង TikTok

(ភ្នំពេញ)៖ បទចម្រៀងត្រូវបានចាត់ទុកថាជាចំណីអាហារនៅពេលគេពិបាកចិត្ត អស្សុក ឬមុនចូលគេង ព្រោះតែអត្ថន័យ និងបទភ្លេង រួមនិងទឹកដមសំឡេងម្ចាស់ចម្រៀងផងដែរ ប៉ុន្តែបទចម្រៀងមួយចំនួនផលិតចេញមិនបានប៉ុន្មានហើយក៏ស្ងាត់បាត់វិញ ហើយបទខ្លះទៀតនៅតែបន្តការគាំទ្រ រហូតដល់ហ្វេនខ្លះ Cover បទម្ចាស់ដើម ផុសក្នុងប្រពន្ធបណ្តាញសង្គមផ្សេងៗ។ ទន្ទឹមនឹងនេះបទចម្រៀងដែលផ្ទុះការចាប់អារម្មណ៍ និងឆក់យកស្រទាប់បេះដូងពីមហាជននោះគឺបទ Mascrara ទឹកភ្នែក របស់លោក ខាយ ដែលបានផុសក្នុង…

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង២ក្រុម ករណីឈ្លោះគ្នាកាន់កាំបិតផ្គាក់ និងដំបងដេញវាយកាប់គ្នា បង្ហោះតាមបណ្តាញសង្គម TikTok

ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនក្រុមក្មេងទំនើង៥នាក់ យកមកសាកសួរ ហៅអាណាព្យាបាល ធ្វើកិច្ចសន្យា និងអប់រំណែនាំ និងបានឲ្យត្រលប់ទៅវិញ…

យ៉ាងម៉េចហើយអ្នក Bully? អូនផ្កាយ ប្រកាសដកឈ្មោះ ពីការប្រឡង Miss Grand Cambodia ជាលើកទី២ ព្រោះតែ…

(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ តារាសម្តែងនិងតារាបង្ហាញម៉ូត អូនផ្កាយ ជាក់ជាមិនខាន មិនត្រឹមតែជា តារាសម្តែងម្នាក់នោះទេ រូបនាងក៏ជាតារាបង្ហាញម៉ូតម្នាក់ផងដែរ ដែលបច្ចុប្បន្នមមាញឹក ក្នុងការថតផ្សាយពាណិជ្ជកម្ម និងសម្អាងការ។ តួយ៉ាង ទើបយំស.ស្រាក់លើTikTok រៀបរាប់រឿងរ៉ាវ ខ្លួនត្រូវជួបប្រទះកន្លងមក ពិសេស រាល់ពេលប្រកាសខ្លួន ចូលប្រឡងបវរកញ្ញាម្តងៗ ស្របពេលថ្មីៗនេះ…

សេចក្តីបំភ្លឺព័ត៌មាន ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

តាកែវៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះថា មានកិត្តិយសសូមជម្រាបជូនសាធារណៈជន ដែលនិយមតាមដានព័ត៌មាន លើបណ្តាញសង្គមហ្វេសប៊ុក TikTok ជាពិសេសបណ្តាគេហទំព័រសារព័ត៌មានមួយចំនួន ដែលបានចែកចាយបន្តនូវវីដេអូរ អំពីសកម្មភាពហិង្សាវាងឪពុកនិងកូន មានរយៈពេល ១នាទី និង២១វិនាទី ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ រីណា និងគណនីហ្វេសប៊ុកឈ្មោះ នីល…

ពូកែ ល្បីថាបែកគ្នាពេក ពេលនេះ ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ ចេញវីដេអូខ្លី មួយស្រាយចម្ងល់

(ភ្នំពេញ)៖ មួយរយៈពេលមុន ព័ត៌មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា តារាសម្តែងស្រី ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ បានបែកគ្នាហើយដោយសារឪពុកម្តាយមិនគាំទ្រស្នេហារបស់អ្នកទាំង២ ដោយសារពួកគេមានវ័យខុសគ្នាច្រើនពេក។ ទន្ទឹមនឹងមិនដែលឃើញមានវត្តមានជាមួយគ្នាខុសធម្មតា ស្របពេលដែលពួកគេក៏មិនមានបកស្រាយពាក់ព័ន្ធនឹងរឿងនេះទៀតសោត សុខៗក៏លេចវត្តមានរបស់ បុត្រ សាជាថ្មីដោយលោកបានបញ្ជាក់ថា ភាពស្ងប់ស្ងាត់របស់លោកមួយរយៈនេះដោយសារលោកជួបគ្រោះថ្នាក់បាក់ឆ្អឹងដងកាំបិត ដូចនេះសូម្បីតែអ្នកគាំទ្រជាច្រើនឆាតមកសួរដើម្បីចង់ដឹងការពិតក៏លោកមិនទាន់បានឆ្លើយតបនៅឡើយ។ ការជួបគ្នាសាជាថ្មីរវាង ដួង…

Samsung ត្រូវបានរកឃើញថាបានកំណត់ល្បឿនទូរសព្ទជាមួយកម្មវិធីជាច្រើន

ពេលខ្លះក្រុមហ៊ុនទូរសព្ទមួយចំនួនបានប្រើវិធីកំណត់ល្បឿនរបស់ទូរសព្ទជាមួយនឹងកម្មវិធីមួយចំនួនដើម្បីឱ្យការប្រើប្រាស់ថ្មបានយូរ។ ឥឡូវនេះក្រុមអ្នកប្រើប្រាស់មួយចំនួនបានរកឃើញថា ក្រុមហ៊ុន Samsung បានប្រើកម្មវិធី Game Optimizing Service (GOS) ដើម្បីធ្វើការគ្រប់គ្រងល្បឿននៅក្នុងទូរសព្ទ Galaxy ដែលនេះបានធ្វើឱ្យពួកគេមិនសប្បាយចិត្តជាមួយនឹងការកំណត់ល្បឿន ដោយសារតែពួកគេបានចំណាយលុយជាច្រើនដើម្បីទិញទូរសព្ទដែលមានល្បឿនលឿន។ បច្ចុប្បន្នពួកគេបានរកឃើញកម្មវិធីចំនួនប្រមាណ ១០ម៉ឺន កំពុងត្រូវបានប៉ះពាល់ជាមួយនឹងកម្មវិធី Game Optimizing Service ប៉ុន្តែកម្មវិធីនេះមិនត្រឹមតែកំណត់ល្បឿនកម្មវិធីហ្គេមប៉ុណ្ណោះទេ…

រដ្ឋាភិបាលរដ្ឋ Texas ប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition (សម្គាល់​មុខ​)

អាជ្ញាធររដ្ឋ Texas សហរដ្ឋអាមេរិកបានប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition ដោយចោទប្រកាន់ថា ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានរំលោភលើច្បាប់ការពារឯកជនភាពរបស់រដ្ឋជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលប្រមូលទិន្នន័យជីវមាត្ររបស់ប្រជាជននៅក្នុងរដ្ឋ Texas រាប់លាននាក់ដោយគ្មានការយល់ព្រមពីពួកគេ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Wall Street Journal។ នៅក្នុងពាក្យបណ្ដឹងរដ្ឋាភិបាលក៏បានចោទប្រកាន់ Facebook ពីបទទាញយកព័ត៌មានជីវមាត្រពីរូបថត…

ម្តងហើយអត់រៀង! នាយចឺម រាំខ្លាំងពេក បាក់ឆាកជាលើកទី២ (មានវីដេអូ)

(ភ្នំពេញ)៖ ពិតណាស់ អ្នកណាមិនស្គាល់តារាប្រុសពហុជំនាញ នាយចឺម ជាពិសេសនោះគឺមិត្តៗយុវវ័យតែម្ដងដែលស្រលាញ់ចូលចិត្ត តារាប្រុសរូបនេះ ដែលមានទេពកោសល្យកំប្លុកកំប្លែង ថែមទាំងជាតារាចម្រៀងដែលអាចច្រៀងបានទាំងបទស្លូនិងញាក់ផងដែរ។ យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ មានឃ្លីបវីដេអូមួយកំពុងតែល្បីពេញបណ្ដាញ TikTok តែម្ដង ដោយវីដេអូនោះ គឺជាវីដេអូដែល នាយចឺម បានកំពុងតែច្រៀងខនសឺតនៅឯខេត្តព្រះសីហនុ ជាមួយនឹងបទញាក់កន្រ្តាក់អារម្មណ៍ជាមួយនឹងក្បាច់រាំ ទន្ទ្រាំខ្លាំងៗស្រាប់តែបាក់ឆាកធ្លាក់ចុះក្រោមទាំងអ្នកច្រៀង និងអ្នករាំទាំងអស់គ្នាតែម្ដង។…

ផ្តើមពីតារា Tik Tok សោះ! ពេលនេះ ផាន់ រ៉ុង មានសំណាងបានចូលរួមសម្តែងបទចម្រៀងខ្នាតធំ ស្នាដៃនិពន្ធរបស់ សម្តេច តេជោ ហ៊ុន សែន

(ភ្នំពេញ)៖ Tik Tok ក្លាយជា បណ្តាញសង្គមមួយដែល មនុស្សជុំវិញពិភពលោកកំពុងផ្ទុះការចាប់អារម្មណ៍ និងមានអ្នកប្រើប្រាស់ច្រើនកុះករផងដែរ ជាមួយគ្នានេះ កម្ពុជាក៏មិនខុសគ្នាឆ្ងាយឡើយ គេឃើញមាន តារាខ្មែរជាច្រើននេះ ក៏ផ្តើមចេញពីការលេងTikTokផងដែរ រហូតស្ទើរតែ វ៉ាដាច់តារារាមច្បង។ ទន្ទឹមនឹងនេះ បើក្រឡេកមកមើល តារាប្រុស ផាន់ រ៉ុង វិញក៏មិនខុសគ្នាដែរ…