(ភ្នំពេញ)៖ កញ្ញា ដួង ហ្សូរីដា បានឲ្យដឹងថា នាងសម្រេចចិត្តកាត់សក់ដែលថែរក្សាអស់រយៈពេល២៣ឆ្នាំមកនេះ ដើម្បីចូលរួមថតចម្រៀងបែបប្រវត្តិសាស្ត្រ ដែលជាស្នាដៃនិពន្ធ និងពីខ្សែជីវិតពិតរបស់ប្រមុខថ្នាក់ដឹកនាំប្រទេស ចំណងជើងថា «ជីវិតក្មេងវត្ត»។
នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តារាសម្តែង ដួង ហ្សូរីដា បានបង្ហោះសារថា «១៧-០១-២០២២ ថ្ងៃនេះជាថ្ងៃសីល៍ ១៥កើត ខ្ញុំបានលះបង់វត្ថុមានតម្លៃនៃខ្លួនរបស់ខ្ញុំផ្ទាល់ គឺ(សក់) ដែលខ្ញុំស្រឡាញ់បំផុត ដើម្បីបទចម្រៀងប្រវត្ថិសាស្រ្តមួយនេះ ជីវិតក្មេងវត្ត ដែលជាស្នាដៃនិពន្ធនិងជារឿងជីវឹតពិតដ៍កំសត់របស់សម្តេចពុក តេ ជោ។ រយៈពេល ២៣ឆ្នាំ ដែលខ្ញុំទុកសក់វែងត្រឹមចង្កេះរហូត តាំងពីសម័យរៀននៅវិទ្យាល័យព្រះសុីសុវត្តិ ថ្នាក់ទី១២ ហើយក៏មិនធ្លាប់កាត់សក់រហូតដល់ចូលធ្វើការ និង ប្រលូកក្នុងវិស័យសីល្បៈ»។
តារាស្រីរូបនេះ បានសង្កត់ធ្ងន់ថា «ប៉ុន្តែថ្ងៃនេះ ត្រូវកាត់សក់ឲ្យខ្លី ដើម្បីទទួលការសម្តែងជាតួម្តាយ របស់ថ្នាក់ដឹកនាំកំពូល។ ជាការទទួលយក មិនមែនបង្ខំ ប៉ុន្តែជាមោទនៈភាព ក្នុងការចូលរួមសំរាប់បទចម្រៀងប្រវត្តិសាស្រ្តមួយនេះ»។
មតិយោបល់