ព័ត៌មានជាតិ

កម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាឆក់០៦នាក់ រួមទាំងវត្ថុតាងជាច្រើន

ភ្នំពេញ: កម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវតាមមុខសសញ្ញា បន្ទាប់ពីមានជនសង្ស័យមួយ ក្រុមជិះម៉ូតូធ្វើសកម្មភាព ឆក់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ តាមផ្លូវសាធារណ: នៅក្នុងមូលមូលដ្ឋានកាលពីទី១៧ ខែ មករា ឆ្នាំ២០២២ កម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ។

ជនសង្ស័យទី១-ឈ្មោះ ស៊ូ ដេវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិប៉ប្រក់ ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ ។ ជនសង្ស័យទី២-ឈ្មោះ ជួន សូម៉ាត្រា ហៅ ចេក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅភូមិប៉ប្រក់ខាង ត្បូង សង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី ៣-ឈ្មោះ អៀង សាន់ថៃ ហៅឆៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ ។ ជនសង្ស័យទី៤-ឈ្មោះ សោម វិចិត្រ ហៅចិត្ត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅ មិនពិត ប្រាកដ ។ ជនសង្ស័យទី៥-ឈ្មោះ សំ សុផាត ហៅ ផា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងកាត់កញ្ចក់ ស្នាក់នៅ ភូមិប៉ប្រក់ ខាង ត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ ។ ជនសង្ស័យទី៦-ឈ្មោះ ជួន វីរ: ហៅអូន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ និងស្នាក់ នៅមិនពិតប្រាកដ ។

វត្ថុតាំងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាស្កុបពីចំនួន០១គ្រឿង ,កាបូបចំនួន០៤, អត្តសញ្ញាណប័ណ្ណចំនួន០៤សន្លឹក ,កាតចាក់វ៉ាក់ សាំងចំនួន០៧សន្លឹក ,ប័ណ្ណ .ប.ស.ស.ចំនួន០២សន្លឹក និងឧបករណ៍ ប្រើប្រាស់សារធាតុញៀន មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍កំពុងសាកសួរ ដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅផ្នែកជំនាញចាត់ការបន្ត ៕

មតិយោបល់