ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពយន្តនិយាយពីជំនាញដូរតន្ត្រី​ស្តេចថៃ នឹងបញ្ចាំងក្នុងតម្លៃ ៩៩ បាត​

ក្រុមហ៊ុនជីឌីអេច ចាប់ដៃជាមួយរោងភាពយន្តទូទាំងប្រទេស ជាកាដូពិសេស សម្រាប់ជនជាតិថៃ សម្រាប់ការទស្សនាភាពយន្តរឿង «ផនចាកហ្វា» ប្រែជាខេមរភាសា «ព្រះពរពីឋានសួគ៌» ដែលជាភាពយន្ត ជាកម្លាំងបណ្តាលចិត្ត សម្រាប់ប្រជាជនថៃ ក្នុងឱកាស ថ្វាយ កុសល ព្រះបរមសពព្រះបាទសម្តេច ភូមិបុល អាឌុលយាដេត រជ្ជកាលទី៩ ដែលលក់ ត្រឹម ៩៩ បាត ។

ក្នុងការលើកទឹកចិត្ត សម្រាប់ប្រជាជនថៃគ្រប់រូបក្រុមហ៊ុន ជីឌីអេច ប្រកាសថា សូមអញ្ជើញប្រជាជនថៃ គ្រប់រូបមកទស្សនារឿង នៅគ្រប់រោងកុនភាពយន្ត ដែលជារឿងថ្វាយកុសលដល់ព្រះបរមសព ដែលលោកអ្នកអាច រកទិញសំបុត្រ បានតាមស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍ លេខ ៣១ ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ នេះគ្រប់បណ្តាលរោងកុន។

បញ្ជាក់ផងដែរថា ភាពយន្ត «ផនចាកហ្វា» ប្រែជាខេមរភាសា «ព្រះពរពីឋានសួគ៌» ជាភាពយន្តមួយ ដែលនិយាយអំពីទេពកោសល្យ ផ្នែកដូរតន្ត្រី របស់ស្តេចថៃ ហើយវីដេអូឃ្លិប Traile ស្តីពីភាពយន្តនេះ បានអាប់ឡូតចូល យូធូប កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ៕
gdh-1

gdh-2

gdh-3
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់