ព័ត៌មានសិល្បៈ និងកម្សាន្ត

ញាក់សាច់ នាង ភីមរីផាយ (Pimrypie) កែកុនមុខមាត់ថ្មី ឡើងប្លែកខ្លាំង មើលសឹងមិនស្គាល់

(ថៃ)៖ នាង ភីមរីផាយ (Pimrypie)ថា ជាស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងវ័យ៣០ឆ្នាំ ក្នុងអាជីពអ្នកលក់អនឡាញន៍។ ពីមួយថ្ងៃទៅមួយថ្ងៃ ឈ្មោះរបស់នាង បានដក់ជាប់ក្នុងចិត្តអារម្មណ៍ និងការចងចាំរបស់អ្នកទិញ រហូតដល់មានអ្នកចាំទិញក្នុងអនឡាញន៍រាប់ម៉ឺនរាប់លានៗនាក់ក្នុងការ Live។ នាងចាប់ផ្ដើមអាជីពលក់គ្រឿងសម្អាង ដោយប្រើភាសានិយាយត្រង់ៗ មិនក្លែងបន្លំ និងផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអតិថិជន រហូតដល់នាងជោគជ័យផ្ដើមលក់អីវ៉ាន់ជាច្រើនប្រភេទ សឹងតែគ្រប់មុខគ្រប់យ៉ាងតែម្ដង។

យ៉ាងណាមិញ ថ្មីៗនេះ Pimrypie ក៏បានបានត្រលប់មក និងក្លាយជាអ្នកលក់ដ៏ក្តៅគគុកដូចដើម បន្ទាប់ពីបានបើក ការ Live ស្វាគមន៍ ព្រមទាំងមានការរៀបចំខ្លួនយ៉ាងទាក់ទាញ ទៀតផង។ ប៉ុន្តែ ការបង្ហាញខ្លួនលើកនេះ រូបនាងបែរជាធ្វើឲ្យមហាជនជាច្រើន បានកត់សម្គាល់នូវការផ្លាស់ប្តូរទម្រង់មុខរបស់ ដែលមើលទៅប្លែកភ្នែក ទាំងឈុតពណ៌ស្រស់ និងម៉ូតសក់កាត់សក់ខ្លីត្រឹមស្មាដ៏លេចធ្លោ។

មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពក្នុងស្រុក ក៏បានបើកបង្ហាញរូបភាពចុងក្រោយ របស់ Pimrypie បន្ទាប់ពីសម្រាកមួយខែពីការលក់ផលិតផល គឺបានមក ជាមួយ នឹង ការ អភិវឌ្ឍ សម្រស់ ស្អាតជាងមុន ហើយមនុស្សជាច្រើនក៏បានសួរនាំ ថាតើនាងមានបានកែកុនច្រមុះថ្មីដែរឬយ៉ាងណា ដែលសំណួរមួយនេះ Pimrypie ក៏បានឆ្លើយតបយ៉ាងជឿជាក់ ដោយបានប្រាប់ថា នាងពិតជាបានធ្វើច្រមុះថ្មីអស់ប្រាក់យ៉ាងច្រើន ផងដែរ៕

មតិយោបល់