ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកផលិតភាពយន្ដតុក្កតា​ “Bambi” របស់ក្រុមហ៊ុន Disney​ បានទទួលមរណៈភាពហើយ

ដោយយោងតាមសារព័ត៌មាន BBC បានរាយការណ៍មកថា នាថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៧ លោក Tyrus Wong សិល្បករនៅពីក្រោយការផលិតករភាពយន្ដតុក្កតា​ ” Bambi ” របស់ក្រុមហ៊ុន Disney បានទទួលមរណៈភាព ក្នុងអាយុ ១០៦ ឆ្នាំ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ថ្មីនេះ ដោយមិនមានក្រុមគ្រួសារចាំថែរក្សានាដង្ហើមចុងក្រោយ ។

ក្រុមហ៊ុនផលិតខ្សែភាពយន្ដតុក្កតាលំដាប់ពិភពលោក Disney បានថ្លែងថា លោក Wong បានកសាងស្នាដៃសិល្បតុក្កតាជាច្រើន ប្រកបដោយភាពរស់រវើកដែលគ្មាននរណាម្នាក់អាចជំនួសលោកបានឡើយ ។
លោកTyrus Wong ជាជនជាតិចិន មករស់នៅសហរដ្ឋអាមេរិកតាំងពីតូច ម្ដាយរបស់លោកត្រូវបានឪពុកលោក បោះបង់ចោល ហើយលោករស់នៅជាមួយម្ដាយ និង​ ប្អូនស្រីម្នាក់ទៀត ដោយមិនបានឃើញមុខឪពុកលោកជារៀង រហូតមក ។

លោក Wong បានចូលរៀននៅសាលាសិល្ប ខាងផ្នែកគំនូរ ហើយចូលធ្វើការនៅក្រុមហ៊ុន Disney នៅឆ្នាំ ១៩៣៨ ហើយលោកកាន់តំណែងជាអ្នកគូរគំនូរជីវចល ពីសកម្មភាពចាប់ផ្ដើមរឿង រហូតដល់លេចចេញជារូបរាង ។

នាកាលដែលលោក បានគូររូបគំនូរជីវចលរឿង ” Bambi ” លោកបានត្រឡប់ទៅផ្ទះ គូរនៅក្នុងផ្ទះជាច្រើនផ្ទាំង ដោយប្រើអារម្មណ៍ផ្ដិតយកទិដ្ឋភាពនៅក្នុងព្រៃ ទៅបង្ហាញក្រុមហ៊ុន Disney ទើបបណ្ដាលឲ្យខាងក្រុមហ៊ុនបានដឹងថា មិនចាំបាច់ទៅអង្គុយក្នុងព្រៃ ក៏លោកអាចគូររូបបានយ៉ាងប្រណិតផងដែរ ហាក់បីដូចជានៅក្នុងព្រៃពិតៗតែម្ដង ។

គ្រាន់តែចាំណាយរយៈពេលធ្វើការជាមួយក្រុមហ៊ុន Disney ត្រឹមតែ ៣ ឆ្នាំ ប៉ុណ្ណោះលោកបាន​សាងកេរ្ដិ៍ឈ្មោះល្បីល្បាញជា បន្ដបន្ទាប់ ហើយបានបោះជំហ៊ានទៅកាន់ក្រុមហ៊ុនកុនធំៗជាច្រើនទៀត ៕


ទស្សនាវីដេអូឃ្លិប៖

មតិយោបល់