គួរអោយច្រណែន! ភិន សុដាលីសដឹកដៃគូរស្នេហ៍យ៉ាងរំភើយទៅទឹកដីបារាំងធ្វើអោយ…

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាសម្តែង ភិន សុដាលីស ជាតារាស្រីមានប្រជាប្រិយភាពម្នាក់ក្នុងស្រុក ជាក់ស្តែង ក្រោយពេលសម្រាលកូនរួច តារាស្រីរូបនេះ ហាក់ដកឃ្លាឆ្ងាយពីវិស័យសម្តែង ដោយបច្ចុប្បន្នរូបនាង កំពុងតែប្រកបរបររកស៊ីតាមអនឡាញ កាក់កបផងដែរ។

យ៉ាងណាមិញ បើងាកទៅមើលជីវិតឯកជនវិញ តារាស្រីរូបនេះ ក៏បានបើកចំហមុខមាត់ និងចំណងស្នេហ៍ខ្លួនជាមួយនឹង គូស្នេហ៍វ័យក្មេងរបស់ខ្លួន ទៅសាធារណជន ដោយគ្មានលាក់លៀម ព្រមទាំងមើលទៅមានសុភមង្គលខ្លាំងទៀតផង ដូចដែលពាក្យចាស់ពោលថា ក្រោយភ្លៀងមេឃស្រឡះ។

ជាពិសេស ថ្មីៗនេះ ឆ្លៀតហោះទៅបារាំងហើយ តារាសម្តែងស្រីរូបស្រស់ ភិន សុដាលីស ក៏នៅមិនភ្លេចដឹកដៃបណ្តើរគូស្នេហ៍ ទៅជាមួយគ្នាដែរ មើលទៅឡើងមានក្តីសុខពេញទីតែម្តង មិនចាញ់គូស្នេហ៍កំលោះក្រមុំរបស់គេឯងនោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *