ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញ បង្ក្រាបករណីរក្សាទុកគ្រឿងញៀន និងចាប់ខ្លួនជនសង្ស័យ ១នាក់ និងរឹបអូសគ្រឿងញៀន ជាង ២៥ គ.ក្រ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុកគ្រឿងញៀន នៅរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ១នាក់ និងរឹបអូសគ្រឿងញៀន ជាង ២៥ គីឡូក្រាម ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង២២និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា.លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរគ្រឿងញៀន លោក តឹក សូនី នាយការិយាល័យ ចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបបង្រ្កាបនៅចំណុចបន្ទប់ជួលលេខ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ លទ្ធផល ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ អ៊ាត ម៉ាទី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។

ចាប់យកវត្ថុតាង មេតំហ្វេតាមីន(ICE)ទម្ងន់ ២០ គីឡូក្រាម ៩៩០.៧៣ក្រាម – អ៊ិចស្តាស៊ី(MDMA) ២ គីឡូក្រាម ៨០០ក្រាម – កេតាមីន(Ketamine) ១ គីឡូក្រាម ៤០២ ក្រាម ដែលសរុបទម្ងន់ ២៥ គីឡូក្រាម ១៩២.៧៣ក្រាម ។ – អាវុធវែង ២ដើម និងគ្រាប់ចំនួន ៩៦គ្រាប់ ។

ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី ៕

មតិយោបល់