មានការភ្ញាក់ផ្អើល ដ៍សំខាន់មួយ ដោយសារគេ ស្រាប់តែឃើញថា អតីតតារាសម្តែងគឹម លីហ្សា ស្រាប់តែមាន គេមករំខានចិត្តរហូត មកបង្ករឿងដល់ហាង។ នាងឃើញហេតុការណ៍ នេះចាត់ទុកថា ជារឿងកុងកាច់គ្នាលើ មុខរបរហើយ នាងមិនដែលទៅ យាយីអ្នកណានោះទេ ក្រៅតែពីខំរកលុយ ដោយសុច្ចរិត មិនបៀតបៀន អ្នកណា ប្រើសមត្ថភាពសុទ្ឋសាធ។ តារាសម្តែងអ្នកនាង គឹម លីហ្សា បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ក្នុងពេលដែលឃើញមានជនមិនស្គាល់មុខយករបស់មិនល្អមកដាក់នៅពីមុខហាងម្ជូររបស់នាង។
គឹម លីហ្សា ចាត់ទុករបស់ដែលយកមកចោលមុខហាងដែលនាងកំពុងរកសុីនេះថា ជាអំពើអាបធ្មប់តាមផ្លូវងងឹត ក្នុងគោលបំណងណាមួយមិនល្អសម្រាប់កាតរកសុីរបស់នាង។
តាមរយះរូបភាពដែលថតចេញពីកាម៉េរ៉ាសុវត្ថិភាពនៅមុខហាងនោះបង្ហាញថា មានជនមិនស្គាល់មុខបានជិះម៉ូតូយករានទេវតាតូចមួយមកដាក់មុខហាងលក់ម្ជូរ ក្នុងពេលរាត្រីដែលនាងបានបិទហាងហើយនោះ។
ជាមួយនឹងរូបភាពដែលចាប់ដោយកាមេរ៉ាសុវត្ថិភាពនោះ គឹម លីហ្សា បានភ្ជាប់ជាមួយនឹងសារបង្ហោះតាមហ្វេសប៊ុកថា Vedio ដែលអាជន ថោកទាប និងមីជន ថោកទាប វាយករបស់ស្មោគរោគ អំពេី ធ្មប់ មកដាក់ហាង គឹម លីហ្សា ម្ជូរក្រឡុក ពួកមីចិត្ត ន.រ.ក ។ជាមួយនឹងការផ្ទុះកំហឹង គឹម លីហ្សា បានពោលថា ថោកទាបម្លេះផ្លូវភ្លឺចាញ់គេមែន បានមករកផ្លូវងងឹតមនុស្សខ្លះហេតុអីក៍សាហាវទៅចឹង ហេតុតែចង់បំផ្លាញគេប្រេីមនុស្សអោយយករបស់ អាប ធ្មប់ មកបំផ្លាញ់គេ ប្រយត័្ន វិនាស ខ្លួនឯង។
យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថា របស់ដែលយកមកដាក់នៅមុខហាង គឹម លីហ្សា នាពេលនេះគឺជាអំពើអាបឆ្មុបពិតមែនឬយ៉ាងណាឡើយ ខណះពេលមហាជនខ្លះយល់ថា តាមរយះរបស់របរដែលបានបង្ហាញអោយឃើញនេះអាចទំនងមិនសមជាអំពើអាបធ្មុបនោះឡើយ។ជាការកត់សម្គាល់ ចាប់តាំងពីវិលមកស្រុកខ្មែរវិញនោះ គឹម លីហ្សា បានចាប់យកមុខរបរផ្ទាល់ខ្លួនមួយចំនួននៅក្នុងដៃ ដោយនៅក្នុងនោះក៏មានមុខរបរលក់ម្ជូរនេះផងដែរ។ មុខរបរលក់ម្ជូររបស់នាងក៏មានកាក់កបគ្រាន់បើដែរ ដោយនាងក៏បានពង្រីកសាខា សម្រាប់ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែលបានគាំទ្រម្ជូររបស់នាង៕
មតិយោបល់