ព័ត៌មានជាតិ

ច្បាស់ហើយ Barca នឹងនាំយក Azpilicueta នៅរដូវក្តៅនេះ

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Barcelona គឺនៅតែមានទំនុកចិត្តក្នុងការចុះហត្ថលេខាកីឡាករខ្សែការពារឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Cesar Azpilicueta ដោយមិនមានតម្លៃខ្លួននោះទេនៅរដូវក្តៅនេះ។

Azpilicueta វ័យ៣២ឆ្នាំបានបង្ហាញស្នាដៃយ៉ាងខ្លាំងប៉ុន្មានរដូវកាលចុងក្រោយនិងតែងតែមានឈ្មោះជាកីឡាករឈុតធំរហូតមកទោះបីជាមានវត្តមានរបស់កីឡាករវ័យក្មេងៗជាច្រើនក្តីគិតចាប់តាំងតែពីឆ្នាំ២០១២។

ទោះបីជាមកដល់ពេលនេះកីឡាកររូបនេះមិនទាន់បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីនៅឡើយហើយដែលវាបានក្លាយទៅជា ឱកាសទៅឲ្យក្លឹបBarcelona ដើម្បីចរចាផ្ទេរយកកីឡាកររូបនេះចេញពីអង់គ្លេស៕

មតិយោបល់