ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្តងហើយអត់រៀង! នាយចឺម រាំខ្លាំងពេក បាក់ឆាកជាលើកទី២ (មានវីដេអូ)

(ភ្នំពេញ)៖ ពិតណាស់ អ្នកណាមិនស្គាល់តារាប្រុសពហុជំនាញ នាយចឺម ជាពិសេសនោះគឺមិត្តៗយុវវ័យតែម្ដងដែលស្រលាញ់ចូលចិត្ត តារាប្រុសរូបនេះ ដែលមានទេពកោសល្យកំប្លុកកំប្លែង ថែមទាំងជាតារាចម្រៀងដែលអាចច្រៀងបានទាំងបទស្លូនិងញាក់ផងដែរ។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ មានឃ្លីបវីដេអូមួយកំពុងតែល្បីពេញបណ្ដាញ TikTok តែម្ដង ដោយវីដេអូនោះ គឺជាវីដេអូដែល នាយចឺម បានកំពុងតែច្រៀងខនសឺតនៅឯខេត្តព្រះសីហនុ ជាមួយនឹងបទញាក់កន្រ្តាក់អារម្មណ៍ជាមួយនឹងក្បាច់រាំ ទន្ទ្រាំខ្លាំងៗស្រាប់តែបាក់ឆាកធ្លាក់ចុះក្រោមទាំងអ្នកច្រៀង និងអ្នករាំទាំងអស់គ្នាតែម្ដង។

គួរឲ្យបញ្ជាក់ផងដែរថា ការរាំច្រៀងរហូតដល់បាក់ឆាករបស់ នាយចឺម ដូច្នេះមិនមែនជាលើកទី១នោះទេ កាលកន្លងទៅលោកក៏ធ្លាប់មានប្រវត្តិរាំរហូតដល់បាក់ឆាកបែបនេះម្ដងរួចមកហើយ។ សព្វថ្ងៃនេះ តារាប្រុសរូបនេះកំពុងតែមានទីផ្សារខ្លាំងក្នុងវិស័យសិល្ប: និងទទួលការងារសឹងតែគ្មានពេលសម្រាក ជាពិសេសនោះគឺ ចេញច្រៀងតាមខនសឺតនៅតាមខេត្តជាហូរហែ លើសពីនេះ លោកក៏មមាញឹកនឹងមុខរបរជំនួញក្នុងដៃជាច្រើនទៀតផង។

//www.tiktok.com/@neang998/video/7060532064700878106

មតិយោបល់