ព័ត៌មានសិល្បៈ និងកម្សាន្ត

ទោះកន្លងផុតទៅ២០ឆ្នាំ តែតារាជើងចាស់ ទេព រិនដារ៉ូ នៅតែនឹកអនុស្សាវរីយ៍អតីតកាល

(ភ្នំពេញ)៖បើទោះជាពេលវេលាបានកន្លងហួសទៅជាង២០ឆ្នាំហើយក្ដី ប៉ុន្តែតារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ នៅតែ ចាត់ ទុកថាឆ្នាំ១៩៩៩ គឺជាការចងចាំមួយដែលល្អបំផុត និងបាន ដក់ជាប់ក្នុងអារម្មណ៍របស់លោកមកដល់បច្ចុប្បន្ន ។ អ្វីដែលពិសេសនោះឆ្នាំ១៩៩៩គឺ ជាឆ្នាំ ដែល លោកគិតថា ជីវិតមានក្ដីសុខបំផុត ។

លោកបាននិយាយថា៖ « នឹកដល់អនុស្សាវរីយ៍គ្រានោះ ជីវិតពោរពេញទៅដោយសេចក្តីសុខ កំលាំងខ្លាំងក្លា ចិត្តមុះមុត ជោគជ័យការងារ សូមសុបិន្តល្អ ទាំងអស់គ្នា រាត្រី សួស្ដី។ លោក ទេព រិនដារ៉ូ បាននិយាយបែបនះ គឺតាមរយៈការបង្ហាញរូបថតចាស់ៗកំឡុងឆ្នាំ១៩៩៩ ជាច្រើនសន្លឹក ធ្វើឱ្យមាន ការ ចាប់ អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គម ជាមួយនឹងការស្ញើច សរសើរ ពី រូប សម្រស់ និង កេរ្ដិ៍ឈ្មោះក្រអូបសាយរបស់លោកកាលពីសម័យនោះផងដែរ ។ លោក ទេព រិនដារ៉ា ក៏បានភ្ជាប់សំណេររំលឹកនូវការចងចាំដែរថា គ្រានោះ ជីវិតរបស់លោកពោរ ពេញ ទៅដោយសេចក្តីសុខ កំលាំងខ្លាំងក្លា ចិត្តមុះមុត ព្រមទាំងជោគជ័យការងារ ។

សូមរំលឹកថា លោក ទេព រិនដារ៉ូ គឺជាអតីតអ្នកបើកយន្តហោះទ័ពអាកាស និងបានក្លាយ ជាតារា ភាពយន្តខ្មែរ ដែលមានប្រជាប្រិយភាពខ្លាំងបំផុតជាង៣ទសវត្សមកនេះ ។ លោក ជាតួអង្គដ៏សំខាន់មួយរូបក្នុងចំណោមតួអង្គផ្សេងទៀត ដែលចូល រួមចំណែក ធ្វើឲ្យវិស័យ ភាព យន្តជាតិចាប់ផ្ដើមរស់ឡើវិញនៅអំឡុងទស្សវត្សឆ្នាំ ១៩៨០ និង ១៩៩០ ហើយ នៅតែ បន្ត មានឈ្មោះបោះសំឡេងរហូតមកដល់បច្ចុប្បន្ន។

 

មតិយោបល់