ព័ត៌មានជាតិ

Xavi៖ សុំបញ្ចប់ការមិនគោរពទាំងឡាយចំពោះ Dembele

បរទេស៖ គ្រូបង្វឹកលោក Xavi បានបញ្ជាក់អពីអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះអ្នកគាំទ្ររបស់ក្លឹប Barcelona ដែលបានបង្ហាញការមិនគោរពទាល់តែសោះចំពោះកីឡាករ Ousmane Dembele ដោយមានទាំងការស្រែកចំអកនៅកីឡាដ្ឋាន Camp Nou ទៀតផងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។

កីឡាករ Dembele បានត្រឹមអង្គុយកៅអីបម្រុងក្នុងពេលដែលក្រុមប្រកួតជាមួយនឹង AT Madrid និងថែមទាំងទទួលបានជ័យជម្នះក្នុងលទ្ធផល៤ទល់នឹង២ប៉ុន្តែបែរជាត្រូវបានអ្នកគាំទ្រនាំគ្នាស្រែកឌីដងនិងមើលងាយយ៉ាងខ្លាំងទៅវិញ។

លោក Xavi បាននិយាយថាលោកតាមពិតត្រៀមនឹងប្តូរកីឡាកររូបនេះឲ្យចូលលេងទៅហើយក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតទោះបីជាកន្លងមកពិតជាមានបញ្ហាកុងត្រាជាមួយនឹងគ្នាក្តីប៉ុន្តែចៃដន្យកាតក្រហមដោយ Dani Alves បែរជាមិនអាចដាក់ឲ្យកីឡាករបារាំងរូបនេះលេងទៅវិញ៕

មតិយោបល់