ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ច័ន្ទស្រីមុំ កាន់តែពង្រីកអាជីវកម្ម

យោងតាមការបញ្ជាក់ អ្នកនាងគង់ ច័ន្ទស្រីមុំ ដែលត្រូវគេស្គាល់ថាគឺជាម្ចាស់អាជីវកម្មធំមួយអស់រយៈពេលបីឆ្នាំមកហើយ និងប្រកាសលក់ franchise ឬ សិទ្ធចែកចាយលើផលិតផលដែលនាងនាំចូល ខណៈដែលពេលកន្លងមកនាងបានប្រកាសថា នឹងលក់ផ្ដាច់មុខតែឯង ដើម្បីកុំឲ្យអ្នកលក់បន្តមានសិទ្ធិធ្វើលើអាជីវកម្មរបស់នាងមិនសមស្រប។ នាងថាក្នុងពេលខាងមុខផលិតផលគ្រឿងសំអាង MOMO BY SREYMOM នឹងមានការដាក់ពង្រាយនៅគ្រប់ទិសទី ដោយសារតែការប្រកាសគម្រោងនេះរបស់ខ្លួន។

គង់ ច័ន្ទស្រីមុំ និយាយថា មានតែការពង្រឹងទីផ្សារតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបអាចឲ្យនាង មានឱកាសធ្វើឲ្យអាជីវកម្មមានការឈានឡើង ហើយអាចប្រកួតប្រជែងបាន។ ម្យ៉ាងមកពីផលិតផលគ្រឿងសម្អាង MOMO របស់នាងមានការគាំទ្រ ដោយបានបញ្ចប់ព័ត៌មានយល់ច្រលំដែរថាផលិតផលមួយនេះជាផលិតផលក្លែងក្លាយនោះផង ទើបនាងសម្រេចចិត្តលក់សិទ្ធិចែកចាយ។ នាងប្រកាសលក់សិទ្ធិចែកចាយ នៅគ្រប់ខេត្ត ក្រុង និងក្រុងភ្នំពេញផង ដោយរំពឹងថានឹងធ្វើឲ្យអាជីវកម្មមានការឈានឡើង។

គង់ ច័ន្ទមុំ ប្រកាសថាអាជីវកម្មរបស់នាងកាន់តែមានទីផ្សារ និងមានការទទួលស្គាល់ បន្ទាប់ពីនាងសម្រេចចិត្តរយាលពីសិល្បៈ។ ជាក់ស្ដែងកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន SM GOODS (CAMBODIA).Co.,Ltd ត្រូវបានដាក់ប្រកាសជាផ្លូវការ នូវសេវាកម្មចែកចាយបន្តរបស់ខ្លួន ដោយនាងប្រកាសថាមានក្រុមហ៊ុនមិនតិចជាង១១ខេត្តក្រុងរួចហើយ ដែលត្រូវបានផ្ដល់សិទ្ធិលើគម្រោងនេះ៕

មតិយោបល់