ព័ត៌មានជាតិ

Man UTD បានត្រឹមស្មើក្រុមបាតតារាង Burnley

បរទេស៖ បិសាចក្រហម Man UTD យប់មិញនេះបានធ្វើដំណើរទៅដល់ទឹកដីរបស់ក្រុម Burnley សង្ឃឹមយកបាន៣ពិន្ទក្រោយរកបានគ្រាប់ដំបូងតាំងតែពីនាទីទី១៨ដោយកីឡាករខ្សែបម្រើ Paul Pogba តែត្រូវបានបដិសេធទៅវិញដោយកីឡាករ Jay Rodriguez ដែលជាអ្នករកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៤៧។

Man UTD គ្រប់គ្រងបាល់បានរហូតទៅដល់៦៤ភាគរយនិងស៊ុតចេញបាន២២ដងចំគោលដៅ៥ដងតែគ្មានឱកាសក្នុងការរកគ្រាប់បាល់ទី២បានឡើយខណៈដែល Burnleyស៊ុតបាន៩ដងនិងចំគោលដតែ៣ដងប៉ុណ្ណោះ។

Man UTD កាន់តែតានតឹងមាន៣៩ពិន្ទុក្នុងដៃក្រោយបញ្ចប់ទៅការប្រកួតសប្តាហ៍នេះនិងកំពុងឈរនៅឡេខរៀងទី៥នៅឡើយខណៈដែល Burnley ជាក្រុមបាតតារាងមានតែ១៤ពិន្ទុប៉ុណ្ណោះ៕

មតិយោបល់