ជីវិតគ្រួសារ ពេជ្រ សូលីកា កាន់តែមានសុភមង្គល ពេលកូនប្រុសចម្រើនវ័យធំធាត់ និងស្វាមីយល់ចិត្ត

(ភ្នំពេញ)៖ ជឿជាក់ថា មហាជនខ្មែរពេលបច្ចុប្បន្ននេះ នរណាៗក៏ផ្ទុះការចាប់អារម្មណ៍នឹងជីវិតគូ របស់តារាចម្រៀងរូបស្រស់ អ្នកនាង ពេជ្រ សូលីកា ជាក់ជាមិនខាន មិនត្រឹមតែមាន រូបសម្បត្តិធម្មជាតិវ៉ាផុតគេឯងហើយ តារាស្រីរូបនេះ នៅមានភព្វសំណាង បានស្វាមីល្អ និងកូនប្រុសគួរឲ្យស្រឡាញ់ថែមទៀត។

ជាមួយគ្នានេះ មានមនុស្សស្រីជាច្រើន នឹកប្រាថ្នាចង់បានគ្រួសារដូចរូបនាងជាខ្លាំង មានដៃគូជីវិតសែនប្រពៃ ជាអ្នកជំនួញវ័យក្មេង ជាមនុស្សប្រុសដែលចេះឲ្យតម្លៃគ្រួសារនិងភរិយាជាខ្លាំង គិតគូរពីភរិយាស្ទើរគ្រប់ពេលវេលា ជាពិសេសទៅទៀត ជាអនិកជនសង្ហាថែមទៀតផង។

យ៉ាងណាមិញ ថ្មីៗនេះ ស្វាមីតារាស្រី ពេជ្រ សូលីកា បន្ទាប់ពីទិញផ្ទះវីឡាធំស្កឹមស្កៃសម្រាប់គ្រួសាររួចហើយ ក៏ឆ្លៀតទិញខុនដូថ្មីឲ្យភរិយាមួយបន្ថែមទៀត ជាមួយនឹងទេសភាពទូលំទូលាយ ស្រស់ស្រាយខ្លាំង គ្រាន់តែឃើញ រូបភាពប៉ុន្មានសន្លឹកនេះ ក៏ដឹងថា ជីវិតមួយជាតិនេះ អ្នកនាង ពេជ្រ សូលីកា ល្អអីយ៉ាងនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *