វ័យកាន់តែទៅមុខ ងាកមកតារាស្រី Fan Bingbing នៅតែមានសម្រេសលេចធ្លោរ

(ភ្នំពេញ)៖ ត្បិតថាវ័យកាន់តែជ្រេហើយក្តី តែតារាស្រីល្បីឈ្មោះរបស់ចិន Fan Bingbing ត្រូវបានគេមើលឃើញថា នៅតែទទួលបានការសរសើរពីសម្រស់ ដ៏អស្ចារ្យ ស្រស់ស្អាតបែបធម្មជាតិ ដែលធ្វើឲ្យនាងមានភាពល្បី ល្បាញពេញ ទ្វីប អាស៊ី និង ឈាន ដល់ កម្រិត អន្តរជាតិ។

ដោយឡែក ថ្មីៗនេះ នៅលើគណនីបណ្តាញសង្គមមួយ បានចែករំលែកពីរូបភាពរបស់ តារាស្រីរូបនេះ កាលពីច្រើនឆ្នាំមុន ក្នុងពេលដែលនាងមានវ័យ ១៩ ឆ្នាំ។ នៅក្នុងនោះដែរ Fan Bingbing បង្ហាញពីសម្រស់ដ៏ទាក់ទាញ តាំង ពី មុខ តូច រហូត ដល់ ស្បែក ស រលោង ជាមួយនឹងស្ទីលតែងខ្លួន បែប សាមញ្ញ សុភាព ប្លែក ពី រូបភាព ប្រណីតៗ នា ពេល បច្ចុប្បន្ននេះ។

យ៉ាង ណា មិញ បើទោះបីជា ពេលនេះ នាងមានអាយុកាន់តែច្រើនក្ដី តែមើលទៅ មុខមាត់កាលពីមុនហាក់មិនប្រែប្រួលខ្លាំងនោះទេ ដែលធ្វើឲ្យនាងទទួលបានការសរសើរសាជាថ្មីពីសាធារណជន ទៅលើការថែរក្សាបាននូវភាពវ័យក្មេងបែបនេះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *