ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេមរៈ សិរីមន្ត ស្រាប់តែទម្លាយអាថ៌កំបាំង មានមិត្តសំឡាញ់ធ្វើជាអភិបាលស្រុក

(ភ្នំពេញ)៖ អ្នកប្រើប្រាស់បណ្ដាញសង្គម មាន ការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារាចម្រៀងលោក ខេមរៈ សិរីមន្ដ បានបង្ហោះនូវរូប ភាពពីរ សន្លឹក ជាមួយនឹងអភិបាលស្រុកបន្ទាយស្រី ដែលកំពុងមាន ឈ្មោះរូបនេះ ។ ជាមួយរូបភាពអង្គុយកៀកកិតស្និតស្នាលគ្នាជាខ្លាំងនោះ កំពូល តារាចម្រៀង ទ្រនំ ហង្សមាស លោក ខេមរៈ សិរីមន្ដ បានអះអាងឱ្យ ដឹង ថា រវាងលោក និង អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់ គឺជាមិត្តសំលាញ់ នឹងគ្នា ជិត២០ ឆ្នាំមកហើយ តែដោយហេតុជាប់រវល់ភារៈកិច្ចរៀងៗខ្លួន ទើបមិនដែល មានឱកាស បានជួបគ្នាឡើយ ។ បើទោះជាយ៉ាងណាចិត្តនៅតែនឹករលឹកដល់គ្នាជានិច្ច ។

លោក ខេមរៈ សិរីមន្ដ បាននិយាយ៖ «ជាមិត្តនឹងគ្នាជិត២០ឆ្នាំតែមិនសូវ បានជួប គ្នាទេ ព្រោះរវល់រៀងខ្លួនតែចិត្តវិញនឹករលឹកគ្នាខ្លាំងណាស់ លោកអភិបាល មិត្តរបស់ ខ្ញុំម្នាក់ នេះ ចំណេះ ដឹងក៏ខ្ពស់សីលធម៌ ក៏ល្អទៀត ពិបាក រកបានណាស់» ។ តាមរយៈ សំណេរទម្លាយនូវអាថ៌កំបាំងនេះ បានធ្វើឱ្យមានមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លង អ្នកទាំងពីរមិនដែលបង្ហោះ ឬបង្ហាញពីមិត្តភាពចំពោះគ្នានោះឡើយ ។

គួរបញ្ជាក់ថា លោក ឃឹម ហ្វីណង់ មិត្តជិតស្និតតារាចម្រៀងលោក ខេមរៈ សិរីមន្ដ គឺជា អភិបាលស្រុក មួយរូបដែលកំពុងមានកេរ្ដិ៍ឈ្មោះល្បីល្បាញតាមរយៈកិច្ចការងារ សង្គម នានា និង ការ បំពេញភារៈកិច្ចបម្រើប្រជាពលរដ្ននៅមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកជាអ្នកដឹកនាំវ័យក្មេងប្រកបដោយសមត្ថភាព គំនិតច្នៃប្រឌិត និងទទួលបានការសាទរពីប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសពលរដ្ឋរស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាបតែម្ដង៕

មតិយោបល់