ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បង្រ្កាបជនសង្ស័យ០៣នាក់ជាមុខសញ្ញា ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន

រតនគិរី: យោងតាមផេក នគរបាលប្រឆាំងគ្រឿង ខេត្តរតនគិរី បានឲ្យដឹងថា ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការចង្អុលបង្ហាញ ពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅរសៀលវេលាម៉ោង១៦និង០០នាទីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីដោយលោក កែវ ភក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណី ជួញដូរ នឹងប្រើប្រាស់ នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣មុខសញ្ញា ស្រីម្នាក់ នឹងវត្ថុតាងមួយចំនួន ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ គីន កែវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
២.ឈ្មោះ ស៊្រុន គន្ធា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
៣.ឈ្មោះ នួន ស្រីនាត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
ជនសង្ស័យខាងលើ បានតេស្តរកសារធាតុញៀនជាលទ្ធផល វិជ្ជមានទាំង០៣មុខសញ្ញា ។

វត្ថុតាងដកហូតបានរួមមាន៖
១.មេតំហ្វេតាមីនអាយ ចំនួន០៦ថង់ ទម្ងន់ ៤.៦៣ ក្រាម ។
២.ម៉ូតូ០១គ្រឿង។
៣.ទូរស័ព្ទដៃ០២គ្រឿង ។
៤.សម្ភារ:សេពនូវសារធាតុញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់នឹងរក្សាទុក នៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់