នៅថ្ងៃទី២៥ មករា នេះ ក្រុមតារាចម្រៀងខ្មែរ និងតំណាងតារាចម្រៀងកូរ៉េ បានប្រកាសពីគម្រោងប្រគំតន្ត្រីទ្វេរភាគីធំមួយ ដើម្បីប្រមូលថវិការៃអង្គាសជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ គម្រោងនេះត្រូវបានប្រកាសថាជាលើកទី១ ដែលក្រុមតារាកូរ៉េ បានធ្វើការសហការជាមួយទូរទស្សន៍ NTV ដោយមានតារាល្បីៗទាំងពីរប្រទេសស្ម័គ្រចិត្តចូលរួម។
លោក គីម សុងម៉ាន់ នាយកកម្មវិធី”តន្ត្រីសុបិន្តនៃក្ដីស្រលាញ់សម្រាប់អនាគត” បានអះអាងថានៅថ្ងៃទី១៨ និង ១៩ កុម្ភៈខាងមុខនេះ ក្រុមសិល្បៈប្រទេសកូរ៉េ និងកម្ពុជា នឹងធ្វើការប្រគំរួមគ្នានៅទីលានមុខវត្តបុទម ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកថាតារាចម្រៀងកូរ៉េ មានចំនួន២ក្រុម គឺក្រុម នារី Wisdom និងក្រុម Billion K-Pop ដោយក្រុមចម្រៀងទាំងពីរនឹងច្រៀងរយៈពេល២ថ្ងៃតែម្ដង។ លោកថាសម្រាប់តារាចម្រៀងកម្ពុជា រួមមាន តារាចម្រៀងពេជ្រ សោភា កញ្ញា យូរី លោកប៊ូទីតារាចម្រៀងសាន់ដេ លោកនេនទុំ ឌីជេកណ្ដុរ កញ្ញារ៉ាជែល កញ្ញាម៉ុក អានីត លោកគីម ថាណា តារាចម្រៀងBN លោកសីហាតារាចម្រៀង Original Song DJ អាចារ្យធំ និង តារាចម្រៀងកម្ពុជាជាច្រើនរូបទៀត។ លោកថាតាចម្រៀងទាំងអស់មួយចំនួនទទួលច្រៀងទាំងពីរថ្ងៃ និងតារាចម្រៀងខ្លះច្រៀងតែមួយយប់ ដូចជាពេជ្រ សោភា ទទួលច្រៀងនៅថ្ងៃទី១៩ កុម្ភៈ ជាដើម។
លោករំពឹងថាការប្រគំតន្រ្តីជាទ្រង់ទ្រាយធំ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ នឹងមានអ្នកទស្សនាកកកុញ ដោយអ្នកទស្សនាទាំងនោះ ក៍នាងធ្វើការបរិច្ចាគថវិកាផងដែរ។ លោកថាថវិកាដែលទទួលបាននឹងផ្ដល់ជូនគន្ធបុប្ផា៥០ភាគរយ ហើយចំនួន៥០ភាគរយទៀត ទុកសម្រាប់ទ្រទ្រង់មូលនិធិរបស់តន្ត្រី ដើម្បីបន្តធ្វើគម្រោងសប្បុរសធម៍បន្តទៀត ជួយដល់កម្ពុជា៕
មតិយោបល់