(ភ្នំពេញ)៖ នៅយប់ ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១ បន្ទាប់ពីកម្មវិធីប្រកួតសម្រស់ធីតាឯកសង្ក្រាន្ត រដូវកាលទី៣បានបញ្ចប់ទៅយ៉ាងរលូន ហើយក៏បានរកឃើញម្វាស់ជ័យលាភីធីតាឯកសង្ក្រាន្ត ដោយបានទៅលើបេក្ខនារីតំណាងឲ្យខេត្តកំពង់ឆ្នាំងដែលមានឈ្មោះថា ហេង រិនសុម៉ាលីតា ដែលនាងនឹងក្លាយទៅជាតួអង្គបុត្រីកបិលមហាព្រហ្មនៅក្នុងពិធីផ្ទេរតំណែងនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះទៀតផង។
ហេង រិនសុម៉ាលីតា ពិតជាសាកសមទទួលបានតំណែងនេះប្រាកដមែនព្រោះថា នាងមានសមត្ថភាព សម្រស់ និងភាពវ័យឆ្លាតគួរឲ្យចាប់អារម្មណ៏ ជាពិសេសនាងអាចឆ្លើយសំនួរដែលគណៈកម្មាធិការចោទសួរនាងបានយ៉ាងល្អទៀតផង។
រីឯមហាជនជាច្រើនមានការអបអរសាទរនិងបង្ហាញភាពរីករាយទៅកាន់នាងយ៉ាងច្រើនកុះករ ចំពោះជ័យលាភីដែលនាងបានទទួលនាងពេលនេះ៕
មតិយោបល់