មានការចាប់អារម្មណ៍គួរសមបន្ទាប់ពីតារាចម្រៀងជុំ លីណូ ស្រាប់តែចេញបទចម្រៀងOriginal ថ្មីសន្លាងដោយបទចម្រៀងនោះក្រៅពីមានចង្វាក់ភ្លេងពីរោះហើយ ថែមទាំងបានបកស្រាយជាមួយតារាចម្រៀងកូនខ្មែរនៅកាណាដាល្បីឈ្មោះលោក Tony Keo (តូនី កែវ) ទៅទៀត។ ចម្រៀងមួយបទនោះត្រូវបានគេកត់សម្គាល់ថាទទួលជោគជ័យតែម្ដង បន្ទាប់ពីបានចេញបង្ហោះ។
ម្ចាស់បទ«អត់សង្សារលើកដៃ» លោកជុំ លីណូ និយាយថាដោយសារតែមានទឹកចិត្តត្រូវគ្នា លោក និងលោកតូនី កែវ ក៏សម្រេចចេញបទ«ជូនពរអូន បានសុខនឹងគេ»ដែលជាស្នាដៃនិពន្ធថ្មីសុទ្ធសាធ ដែលលោកបានច្រៀងជាមួយតារាចម្រៀងកូនខ្មែររស់នៅកាណាដា។ លោកថាបទនោះ នឹងជួយជំរុញអោយលោកកាន់តែមានការចាប់អារម្មណ៍បន្ថែមទៀត។ លោកថានៅលើ Youtube បានទទួលការសរសើរនូវរសជាតិថ្មីប្លែក ជាមួយនឹងស្នាដៃនេះជាច្រើន ដោយបានចាត់ទុកថាបទ« ជូនពរអូនបានសុខនឹងគេ»របស់លោក និង បន្ទរដោយលោកកែវ តូនី បុកត្រូវអារម្មណ៍យុវវ័យ។ លោកថា តារាចម្រៀង តូនី កែវ គឺជាកូនខ្មែររស់នៅកាណាដា និងជាតារាចម្រៀងធ្លាប់ទាញបានការទ្រតាមរយៈបទចម្រៀងOriginal song ក្នុងបទ«Shape of you» បទ«Boom Shalala»បទ«បើមិនស្រលាញ់» និងបទ«អ្នកចម្រៀងក្រៅរង្វង់»ជាដើមជាពេលកន្លងមក។
គួរបញ្ជាក់ថា បទ«ជូនពរអូន បានសុខនឹងគេ» ទើបតែបានចេញបង្ហោះនៅលើYoutube កាលពីថ្ងៃទី២៣ មេសាប៉ុណ្ណោះ តែគេកត់សម្គាល់ថាចំនួនអ្នកLike និងshare បន្តឡើងក្នុងសន្ទស្សន៍ច្រើនមិនគួរអោយជឿ។ ក្នុងនោះបើនិយាយពីចំនួនអ្នកចូលទស្សនាក៏ច្រើនណាស់ដែរ សម្រាប់ចម្រៀងកូនកាត់រវាងលោក លោកជុំ លីណូ និងតារាចម្រៀងខ្មែរនៅកាណាដាមួយបទនេះ។ លោកថាជាលើកទី១ហើយដែលលោកបានរួមដៃជាមួយលោក តូនី កែវ តែក៏មានគម្រោងចេញបទបន្តបន្ទាប់ផងដែរ ក្រោយពីបទ«ជូនពរអូន បានសុខនឹងគេ» មានអ្នកចូលចិត្ត៕
https://www.youtube.com/watch?v=Dg1o-Mca9KU&feature=youtu.be
មតិយោបល់