ត្បូងឃ្មុំៈ នៅថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៣០ នាទីយប់ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ម៉ាត់ ហៀត ភេទប្រុស អាយុ ៦១ ឆ្នាំ ខ្មែរឥស្លាម ដែល ស្ថិតនៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខណៈម្ចាស់ផ្ទះមិននៅ ពួកគាត់ទៅ ខេត្តព្រះសីហនុ ។
ការខូចខាត៖
– ឆេះផ្ទះខ្ពស់សង់ពីឈើប្រក់សង្កសី ទំហំ ០៤x០៥ ម៉ែត្រ ឆេះអស់ទាំងស្រុង ។
– សម្ភារៈប្រើប្រាស់បន្ទាប់បន្សំប្រចាំថ្ងៃមួយចំនួន ។
មូលហេតុ៖ បណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ។
ករណីគ្រោះអគ្គិភ័យខាងលើនោះ កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បានប្រើប្រាស់ ទឹកអស់ចំនួន០១ រថយន្តស្មើនឹង០៦ម៉ែត្រគូប ៕
មតិយោបល់