(តូក្យូ)៖ ជប៉ុនអាចនឹងចាត់វិធានការប្រឆាំងនឹងរុស្ស៊ី ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្ម ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានអ៊ុយក្រែនមែននោះ។ នេះជាការព្រមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Yoshimasa Hayashi)។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ លោក Yoshimasa Hayashi បានសង្កត់ធ្ងន់ថា « ជប៉ុនកំពុងស្វែងរកដំណោះស្រាយ តាមរយៈកិច្ចសន្ទនាការទូត …តែប្រសិនការឈ្លានពានរបស់រុស្ស៊ីកើតឡើងមែន នោះជប៉ុននឹងចាត់វិធានការយ៉ាងសមស្រប ក្នុងនោះរួមមានទាំង
ការដាក់ទណ្ឌកម្ម ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលបាននិងកំពុងកើតមានឡើងជាក់ស្តែង នៅក្រោមកិច្ចសម្របសម្រួលជាមួយបណ្តាប្រទេស G7 និងសហគមន៍អន្តរជាតិ»។
រុស្ស៊ីត្រូវបានគេបណ្ដាប្រទេសលោកខាងលិចចោទថាបានដាក់ពង្រាយកងទ័ពច្រើនជាង ១០០,០០០នាក់ ក្បែរព្រំដែនអ៊ុយក្រែន ហើយអាមេរិក បានព្រមានថារុស្ស៊ីអាចនឹងបើកការឈ្លានពានគ្រប់ពេលវេលា ខណៈប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចរាយការណ៍ថាការឈ្លានពានអាចនឹងកើត ឡើងនៅថ្ងៃពុធសប្ដាហ៍នេះ៕
ប្រភព៖ Reuters
មតិយោបល់