ព័ត៌មានជាតិ

Watford និង Crystal Palace សុំចរចា Milner ពី Liverpool

បរទេស៖ កីឡាករឆ្នើមជើងចាស់ James Milnerរបស់ក្លឹបហង្សក្រហម Liverpool បច្ចុប្បន្នកំពុងស្ថិតនៅក្នុងគោលដៅថ្មីរបស់ក្លឹបធំៗពីរនៅអង់គ្លេសទោះបីជាមិនទាន់មានសញ្ញានៃការចាកចេញពី Anfield នៅឡើយក្តី។

កីឡាករជើងចាស់របស់ហង្សក្រហម Liverpool រូបនេះបានឈានចូលមកដល់ពេលវេលាដែលអាជីពរបស់ខ្លួននឹងត្រូវអស់កំណត់ហើយជាមួយនឹងក្លឹបទោះបីជាមិនទាន់បានបង្ហាញអំពីភាពកំសោយរបស់ខ្លួននៅឡើយក្តី។

ធ្លាប់មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅចូលរួមជាមួយនឹង Leeds United ម្តងហើយប៉ុន្តែលោក Jurgen Klopp នៅតែបន្តចង់រក្សាទុកកីឡាកររូបនេះនៅឡើយខណ:ដែលពេលនេះទាំង Crystal Palace និង Watford កំពុងធ្វើការសាកល្បងទំនាក់ទំនងមកកាន់ក្លឹបទៅហើយក្តី៕

មតិយោបល់