ព័ត៌មានសិល្បៈ និងកម្សាន្ត

ថ្ងៃគម្រប់ខួបស្នេហ៍៣ឆ្នាំ ជីមមី ទទួលបានពាក្យពេចន៍ដ៏មានន័យពី គូស្នេហ៍

(ភ្នំពេញ)៖ ជីវិតស្នេហារបស់ ពីធីការិនីរាងខ្ពស់ កម្ពស់ស្តង់ដា រូបរាងស្លីម សាច់រលោងម៉ដខៃ កញ្ញា ជីមមី និងគូស្នេហ៍លោក នូ ចំណាប់ ដែលគូស្នេហ៍អ្នកទាំងពីរ កំពុងតែធ្វើឲ្យអ្នកអត់គូប្រាថ្នាចង់បានដូច។

ដោយឡែក ធ្មិចបើកៗ ស្នេហាដ៏ស៊ីជម្ពូស្រស់បំព្រងរបស់ ជីមមី មានរយៈពេល៣ឆ្នាំទៅហើយ ដោយតាំងពីបង្ហាទំនាក់ទំនងជាសាធារណៈមក ជីមមី និងមិត្តប្រុសមិនដែលមានរឿងរកាំរកុះម្ដងណាឡើយ ផ្ទុយទៅវិញមានតែការយល់ចិត្តនិងការឲ្យតម្លៃគ្នាជានិច្ច។ អ្វីដែលកាន់តែពិសេសនោះគឺ ក្នុងថ្ងៃ គម្រប់ខួបស្នេហ៍៣ឆ្នាំនេះ ជីមមី ក៏កាន់តែធ្វើឲ្យអ្នកគាំទ្របន្តមានកូនចិត្តច្រណែននាងបន្ថែមទៀត ដោយមិត្តប្រុស បានបង្ហោះរូបភាព ភ្ជាប់មកជាមួយសារដ៏មានអត្ថន័យបែបនេះថា «នេះគឺជាថ្ងៃគំរប់ខួប 3 ឆ្នាំនៃស្នេហាយើង ពី 1 ឆ្នាំទៅ 1 ឆ្នាំអូនកាន់តែស្អាតជាងមុន ញញឹមកាន់តែស្រស់ជាងមុន ហើយគួរអោយស្រលាញ់ជាងមុន ។ មិនចាំបាច់សួរបងថា បងស្រលាញ់អូនជាងមុនឬអត់ ? បងជឿថាទង្វើររបស់បងធ្វើលើអូន , ពេលវេលាដែលបងផ្តល់អោយអូន , បងសុខចិត្តលះបង់សេចក្តីសុខ និង សេរីភាពរបស់បងដើម្បីអោយប្រាកដចិត្តថាអូនមានស្នាមញញឹម Happy Anniversary babe! I love you!»។

ជីមមី ក៏ត្រូវបានហ្វេនៗជាច្រើលួចច្រណែន ពីជីវិតគូរបស់នាង ដោយសារតែនាងតែងតែបង្ហាញពីសម្មភាពផ្អែមល្ហែម ជិតស្និតនឹងគ្នាជារឿយៗ ជាពិសេសនោះគឺ នៅពេលដែលទៅណាមកណាតែងតែមានមិត្តប្រុសតាមមើលថែ ស្ទើរគ្រប់ជំហ៊ាន។

មតិយោបល់