ព័ត៌មានជាតិ

Vrij អាចនឹងចាកចេញពី Inter Milan បានទៅចូលរួមជាមួយនឹង Barcelona

បរទេស៖ The Fichajes នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Barcelona កំពុងតែធ្វើការទំនាកទ៉នងជាមួយនឹងក្លឹបអ៊ីតាលីInter Milan ដើម្បីអាចធ្វើការដោះដូរកីឡាករ Stefan de Vrij។

ប្រភពដដែលបានបន្តដែរថាកីឡាករខ្សែការពាររូបនេះគឺជាម្ចាស់ពានរង្វាន់លីគកំពូលអ៊ីតាលីកាលពីរដូវកាលមុននៅកីឡាដ្ឋាន San Siro ប៉ុន្តែមកដល់ពេលនេះគាត់មានកុងត្រាដែលមានសុពលភាពត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ។

ក្នុងពេលជាមួយគ្នានេះគេបានដឹងដែរថាកីឡាករហូឡង់រូបនេះមិនមានបំណងក្នុងការបន្តកុងត្រាថ្មីឡើយហើយ Inter Milan ក៏កំពុងបើកទ្វាស្វាគមន៍រាល់សំណើរទាំងឡាយដែលនឹងផ្តល់ឲ្យនាពេលខាងមុខនេះ៕

មតិយោបល់