(ភ្នំពេញ)៖ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀង សុខ ស្រីនាង គឺបានឡើងខ្ពស់ត្រដែតខ្លាំងតែម្តង ដោយឃើញថាមានការគាំទ្រពីសំណាក់បងប្អូនអ្នកគាំទ្រជុំទិសទីតែម្តង មិនថានៅក្នុងឬ ក៏នៅខាងក្រៅបណ្តាញសង្គមនោះឡើយ។
មិនតែប៉ុណ្ណោះ តារាស្រីរូបនេះគឺមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការច្រៀងនិង រាំ ផងដែរ ជាពិសេសទៀតនោះ គឺកញ្ញាមានសម្រស់ស្អាតខ្លាំង ដែលជាអំណោយពីធម្មជាតិមកតែម្តង ដែលនេះកម្រនឹងមាន រូបសម្បត្តិល្អពីធម្មជាតិដូច្នេះណាស់។
ដោយឡែក នាពេលថ្មីៗនេះ សុខ ស្រីនាង បានបង្ហាញខ្លួនជាមួយរូបរាងដ៏ស្លីមស្អាត ស្បែកសខ្ចី ក្នុងឈុតរ៉ូបខ្លីពណ៌ស មើលទៅដូចជាកូនក្រមុំ អង្គុយចាំកូនកម្លោះអញ្ចឹង មើលទៅគឺភ្ស្អាតទាក់ទាញបែបថ្លៃថ្នូរតែម្តង ធ្វើឲ្យសម្រស់តារារូបនេះកាន់តែស្អាតទៅៗផងដែរ។
ក្នុងនោះដែរ អ្វីដែលនាងរឹតតែធ្វើឲ្យយើងចាប់អារម្មណ៍នោះ គឺឈុតថ្មីពណ៌ស ដែលនាងបានស្លៀកនោះ ឃើញថាពិតជាសាកសមជាមួយនាងខ្លាំង មើលទៅបែបសុភាព តែស៊ីវិល័យ។ ដោយរូបភាពទាំងនេះ ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរពីសម្រស់របស់នាងថាស្រស់ស្អាតគ្រប់គ្នា មិនដាច់ពីមាត់ឡើយ៕






មតិយោបល់