ព័ត៌មានសិល្បៈ និងកម្សាន្ត

Rain មិន​បោះបង់​វិស្សមកាល​ជូន​កងទ័ព​នោះទេ​

​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​យោងតាម​សារព័ត៌មាន​បរទេស​នា​នា បាន​ចុះ​ឲ្យដឹងថា រំពេច​ជាមួយនឹង​គ្នា​នេះ​ដែរ តំណាង​នៃ​ក្រសួង​ការពារជាតិ បាន​និយាយថា វិស្សមកាល​របស់​តារាចម្រៀង Rain ក្នុង​ការបម្រើ​ទ័ព​វា​គ្រាន់តែ​ជា ពាក្យ​ច​ចាម​អារាម​មួយ​។​
​ពេល​ថ្មីៗ​នេះ ទំព័រ Star News បានឲ្យដឹងថា តាម​របាយការណ៍​ពី​ជួរ​កងទ័ព បាន​និយាយថា តារាចម្រៀង Rain បាន​សម្រចចិត្ត​បោះចោល​វិស្សមកាល​ចុងក្រោ​យរបស់​ខ្លួន ដោយ​យក​ពេលនោះ​មក​គិត​លើ​កងទ័ព​វិញ​។​

​ប្រភព​ព័ត៌មាន​បា​និយាយថា តារាចម្រៀង Rain ក៏​ត្រូវបាន​គេ​ស៊ើបអង្កេត​នៅពេលដែល​គាត់​បាន​ទៅ​ផឹកស្រា ជាមួយ​នឹង​តារាចម្រៀង Se7en កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​
​ទោះជា​យ៉ាងនេះក្តី​ប្រភព​ព័ត៌មាន​ចុងក្រោយ ខាង​ក្រសួងការពារជាតិ​របស់​កូរ៉េ បាន​ធ្វើ​ការបដិសេធ​។​តំណាង​ក្រសួង​ការពារជាតិ​កូរ៉េ បាន​និយាយថា យើង​មិន​បាន​ឭ​ថា​តារា​ចម្រៀង​រូប​នេះ​បោះបង់​ថ្ងៃ​ឈប់សម្រាក ពោល​គឺ​ថ្ងៃ​វិស្សមកាល​ខ្លួន ដោយ​យក​ពេលនោះ​មក​បម្រើ​ទ័ព​នោះទេ ។​តែ​ធាតុពិត​នោះ តារា​ចម្រៀង​រូប​នេះ​កំពុងស្ថិត​នៅ​ក្នុង​ការស៊ើបអង្កេត ដោយ​មិនឲ្យ​មាន​ទំនាក់ទំន​ង​ជាមួយ​នឹង​អ្នក​ដែល​ស្ថិតនៅ​ខាងក្រៅ​នោះ​ទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Rain_zpsd9aaa18c.jpg

មតិយោបល់