ព័ត៌មានសិល្បៈ និងកម្សាន្ត

លំហែកាយ! ឈិត សុវណ្ណ បញ្ញា ទៅស្រូបក្ដីសុខដល់ក្រៅប្រទេសយ៉ាងរំភេីយ

(ភ្នំពេញ)៖ រយៈពេលជាងបីបួនឆ្នាំមកហើយ ដែលតារាចម្រៀងសម្លេងស្រទន់កញ្ញា ឈិត សុវណ្ណបញ្ញា បានស្ងប់ស្ងាត់ពីវិស័យចម្រៀង ដោយមិនដែលឃើញបញ្ចេញបទថ្មីឬចេញច្រៀងតាមកម្មវិធីប្រគុំតន្រ្តីច្រើនទៀតនោះឡើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រមានការនឹកនានាងជាខ្លាំង។

យ៉ាងណាមិញ បើទោះបីជាមិនមានភាពមមាញឹកក្នុងការងារសិល្បៈដូចមុន ប៉ុន្តែបើនិយាយពីជីវិតឯកជនរបស់តារាស្រីម្ចាស់បទ «ចំណែកលើស» រូបនេះ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃនាងសំងំរស់នៅជាមួយជីវិតបែបលក្ខណៈឯកជនស្ងប់ស្ងាត់និងមានក្ដីសុខបំផុត។

ជាពិសេស មួយរយៈចុងក្រោយនេះ សុវណ្ណបញ្ញា បានធ្វើដំណើរកម្សាន្តទៅលេងទឹកដីក្រៅប្រទេស ដូចជាប្រទេសបារាំង និងប្រទេសស្វីស ដោយបានផ្ដិតយករូបភាពទេសភាពស្អាតៗ ធ្វើខ្លួនឡូយឆាយ បង្ហាញស្នាមញញឹមយ៉ាងរីករាយ មើលទៅជីវិតរបស់នាងពេលនេះ ក៏ហាក់បីដូចជាស្រស់បំព្រង និងមានក្ដីសុខម្យ៉ាងផងដែរ៕

មតិយោបល់