លំហែកាយ! ឈិត សុវណ្ណ បញ្ញា ទៅស្រូបក្ដីសុខដល់ក្រៅប្រទេសយ៉ាងរំភេីយ

(ភ្នំពេញ)៖ រយៈពេលជាងបីបួនឆ្នាំមកហើយ ដែលតារាចម្រៀងសម្លេងស្រទន់កញ្ញា ឈិត សុវណ្ណបញ្ញា បានស្ងប់ស្ងាត់ពីវិស័យចម្រៀង ដោយមិនដែលឃើញបញ្ចេញបទថ្មីឬចេញច្រៀងតាមកម្មវិធីប្រគុំតន្រ្តីច្រើនទៀតនោះឡើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រមានការនឹកនានាងជាខ្លាំង។ យ៉ាងណាមិញ បើទោះបីជាមិនមានភាពមមាញឹកក្នុងការងារសិល្បៈដូចមុន ប៉ុន្តែបើនិយាយពីជីវិតឯកជនរបស់តារាស្រីម្ចាស់បទ «ចំណែកលើស» រូបនេះ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃនាងសំងំរស់នៅជាមួយជីវិតបែបលក្ខណៈឯកជនស្ងប់ស្ងាត់និងមានក្ដីសុខបំផុត។ ជាពិសេស មួយរយៈចុងក្រោយនេះ សុវណ្ណបញ្ញា បានធ្វើដំណើរកម្សាន្តទៅលេងទឹកដីក្រៅប្រទេស ដូចជាប្រទេសបារាំង និងប្រទេសស្វីស…

ឈិត សុវណ្ណបញ្ញា នៅបន្ដជាប់គាំង ស្ងាត់ឈឹងពីសិល្បៈ

ការផ្លាស់ប្ដូរទ្រនំជ្រកថ្មីរបស់តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា មិនមែនជាសញ្ញាបង្ហាញពីការជោគជ័យក្នុងការស្ដារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញបាននោះទេ។ ប្រមាណជាង៣ឆ្នាំមកហើយ ដែលតារាចម្រៀងស្រគត់ស្រគំរូបនេះ មិនទាន់អាចធ្វើភ្លៀងផ្គរនៅថោន ឱ្យអតីតទ្រនំចាស់របស់ខ្លួន មានការភ្ញាក់ផ្អើលឡើយ រយៈពេលជាង៣ខែនេះ បែរជានាងនៅទ្រឹងមួយកន្លែង ដោយសម្ងំស្ងៀមស្ងាត់ទៅវិញ។ ហ្វេនអ្នកគាំទ្រតារាចម្រៀងសុវណ្ណបញ្ញា បានរងការខកចិត្តខ្លាំង នៅពេលដែលទន្ទឹងរង់ចាំស្តាប់ និងមើល MV បទចម្រៀងរបស់បញ្ញា តែបែរជាមានការយឺតយ៉ាវក្នុងការចេញនោះ ទើបម្នាក់ៗនិយាយថា…

ពេជ្រ សោភា បាន​បដិសេធ​ថា៖ ​មិន​បាន​ដឹង​រឿង​ថា គឹម លក្ខិណា នឹង​ចូល​សិល្ប​វិញ​នោះ​ទេ

ពេជ្រ សោភា គឺ​ជា​តារា​ចម្រៀង​ស្រី​ម្នាក់​ដែល​ប្រភព​មួយ​បាន​ភ្ជាប់​នឹង​ដំណឹង​ថា​អតីត​តារា​ចម្រៀង គឹម លក្ខិណា ត្រៀម​ខ្លួន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ បន្ទាប់​ពី​បាត់​មុខ​លើ​អាជីព​ចម្រៀង​ជិត​២០​ឆ្នាំ។ កាលពីម្សិលមិញ! នេះ ពេជ្រ សោភា បាន​បដិសេធ​ថា រូប​នាង​ផ្ទាល់​មិន​បាន​ដឹង​រឿង​ថា គឹម លក្ខិណា នឹង​ចូល​សិល្ប​វិញ​នោះ​ទេ។ នាង​ថ្លែង​បែប​នេះ បន្ទាប់​ពី​ម្សិលមិញ ប្រភព​អនាមិក​មួយ បាន​សរសេរ​…

​លេចដំណឹង​ថា គឹម លក្ខិណា ត្រឡប់​ចូល​សិល្បៈ​វិញ​ បន្ទាប់ពីបាត់​មុខ​ជិត​២០​ឆ្នាំ!

លេច​ដំណឹង​ថា​តារា​ចម្រៀង​ស្រី គឹម លក្ខិណា ដែល​បាត់មុខ​ពី​សិល្បៈ​ជិត​២០​ឆ្នាំ​ទៅ​ហើយ​នោះ នឹង​ត្រឡប់​មក​កាន់​វិស័យ​សិល្បៈ​វិញ។ ត្រឡប់​មក​វិញ​លើក​នេះ គឺ​មិន​ស្ថិតនៅ​ក្រោម​ផលិតកម្ម​ណា​មួយ​នោះ​ទេ គឺ​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​តារា​ចម្រៀង​ឯករាជ្យ។ ដំណឹង​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​ម្ចាស់​គណនី​Facebook ឈ្មោះ Cheetahxxi ។ ម្ចាស់​គណនី​ដដែល​បង្ហើប​ថា តាម​តម្រុយ គឹម លក្ខិណា នឹង​ចេញ​បទ​ចម្រៀង​មួយ​ជាមួយ​តារា​ចម្រៀង​ស្រី​ពីរ​ដួង​ទៀត គឺ​អ្នក​នាង ពេជ្រ សោភា…

MV បទ”Crush” ឈិត សុវណ្ណបញ្ញា លូយកប់លើទឹកដី ម៉ាឌីវ

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបទចម្រៀងតារាចម្រៀងកញ្ញា ឈិត សុវណ្ណបញ្ញា ក្រោមចំណងជើងថា “Crush” ត្រូវបានចេញបង្ហោះ ហើយមានការចូលទស្សនាច្រើនតាំងពីចេញផ្លូវការ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រកោតសរសើរ គឺស្ទីលតែងខ្លួនជានាងមច្ឆារបស់នាង និងសម្រស់លើកោះម៉ាឌីវ ដែលអ្នកណាក៏ជាប់ចិត្ត។ ចម្រៀងមួយបទនេះ គឺជាបទចម្រៀងថ្មីរបស់នាង ក្នុងផលិតកម្មថោនដោយ នេះក៏ជាបទចម្រៀងដែលនាង និងក្រុមការងារ បានចុះទៅថតដល់ប្រទេសម៉ាឌីវតែម្ដង ខណៈដែលបទចម្រៀងនេះ គឺមានការចំណាយច្រើន…

ដឹងតាផ្ទុះហើយ! សង្ក្រានព្រះវិហារឆ្នាំនេះ

នៅថ្ងៃទី១៤-១៥និង១៦ មេសានេះ ខេត្តព្រះវិហារ នឹងបើកព្រឹត្តិការណ៍សង្ក្រានជាទ្រង់ធំ របស់ខ្លួនពេញរយៈពេល៣ថ្ងៃ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដោយត្រូវបានមហាជនរំពឹងថា នឹងផ្ទុះហើយអាចទាក់ទាញអ្នកទេសចរណ៍ខ្លាំងមិនធម្មតានោះទេ ដោយសារតែនេះ ជាព្រឹត្តិការណ៍សង្ក្រានធំ ហើយត្រូវបានធ្វើឡើងស្របគ្នានឹងសង្ក្រានខេត្តសៀមរាប មិនធ្វើធំដូចរាល់ឆ្នាំ។ តារាល្បីៗ និងសិល្បករប្រមាណជាង៧០រូប នឹងត្រៀមខ្លួន ធ្វើអោយសង្ក្រានមួយនេះ ផ្ទុះកក្រើក ក្នុងថ្ងៃចូលឆ្នាំ។…

មានទុក្ខម្លឹងហើយ! ករុណា ពេជ្រ ចេញមុខដឹកនាំតារាមួយក្រុម ចុះជួយដល់អ្នកទឹកជំនន់ទៀត

ខណៈដែលទឹកជំនន់បន្តវាយលុកនៅតាមបណ្ដាខេត្តកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា ដោយធ្វើឲ្យពលរដ្ឋច្រើនគ្រួសារទទួលរងការលិចលង់នោះ គេឃើញបណ្ដាសប្បុរសជនជាច្រើនបានរួមកម្លាំងគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌គួរអោយសរសើរ។ យ៉ាងណាមិញ គេនៅតែកោតសរសើរចំពោះតារាចម្រៀង លោក ករុណា ពេជ្រ មិនដាច់ពីមាត់ ក្នុងពេលដែលោកត្រូវគេដឹងថាមានទុក្ខជាប់ខ្លួនរឿងឪពុកមានជំងឺធ្ងន់ និងបានប្រកាសលក់ផ្ទះ តែនៅមិនទាន់ដាច់ហើយនោះ ស្រាប់តែបានចេញមុខដឹកនាំតារាមួយក្រុមស្វែងរកជំនួយចុះជួយដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ទៅទៀត។ លោកបានបង្ហោះនៅលើគណនីយផ្ទាល់ខ្លួនថាបានដឹកនាំតារាច្រើននាក់ ដោយមានទាំងអំណោយ និងថវិកាជាច្រើន ដែលខំស្វះស្វែងរកបាន ទៅចែកដោយផ្ទាល់ដល់គ្រួសាររងគ្រោះ នៅភូមិរំលោង…

ទីបំផុត មាស សុខសោភា កុងត្រាចូលហង្សមាសផ្លូវការ

ប្រភពផ្លូវការពីផលិតកម្មថោន និងផលិតកម្មហង្សមាស បានអះអាងថា តារាស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា បានកុងត្រាធ្វើជាតារាចម្រៀងហង្សមាសជាផ្លូវការហើយ ដោយនាងនឹងចេញបទចម្រៀងនៅក្រោយអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ ដោយខាងហង្សមាសនឹងគម្រោងយកនាងមកលើកអោយដូចគ្នានឹងលោកខេមរៈ សិរីមន្ត ដែលមានមុខទាំំងក្នុងស្ពត និងទាំងក្នុងកម្មវិធីតន្ត្រីធំៗនោះផង។ យ៉ាងណាមិញ នៅមិនទាន់មានការទម្លាយអោយដឹងពីរយៈពេលដែលនាងបានកុងត្រាចូល ជាមួយនឹងផលិតកម្មហង្សមាសនៅឡើយទេ។ មន្ត្រីមួយរូបដែលត្រូវដឹងថាជាបុគ្គលិកជាន់ខ្ពស់ប្រចាំនៅក្នុងផលិតកម្មថោនបាន អះអាងថា មាស សុខសោភា…

ស្ងាត់ៗ ឈិត សុវណ្ណបញ្ញា និង សុគន្ធ ថេរ៉ាយុ ដឹកដៃគ្នាទៅអង់គ្លេស

​មិនធ្លាប់បង្ហើបគម្រោងចាកចេញទៅសម្ដែងនៅប្រទេសអង់គ្លេសអោយអ្នកគាំទ្របានដឹងពីមុនមកទេ ប៉ុន្តែតារាចម្រៀង២ដួង គឺកញ្ញា ឈិត សុវណ្ណបញ្ញា និងលោក សុគន្ធ ថេរ៉ាយុ ស្រាប់តែដឹកដៃគ្នាយ៉ាងព្រងើយទៅកាន់ប្រទេសអង់គ្លេស ដោយការចាកចេញរបស់អ្នកទាំងពីរ គឺតែប៉ុន្មានម៉ោងក្រោយពីពលករដ្ឋខ្មែរជាន់សែស្រឡាយចិនធ្វើពិធីសែនព្រេនកុងម៉ាតាមទម្លាប់របស់ជនជាតិចិនប៉ុណ្ណោះ។ នៅមិនទាន់ដឹងថាអ្នកទាំងពីរចេញទៅប៉ុន្មានថ្ងៃនោះទេ ខណៈដែលអ្នកទាំងពីរគ្រាន់តែបង្ហើបថាទៅដើម្បីដើរកម្សាន្ត និងឆ្លៀតថតMV នៅទីនោះ។ ដំណើរចាកចេញរបស់តារាចម្រៀងក្រោមទ្រនំទាំងពីរត្រូវបានធ្វើឡើងនៅវេលាម៉ោងជិតពាក់កណ្ដាលអធ្រាត្រកាលពីយប់ថ្ងៃទី១៥ កុម្ភៈ ដោយការចេញដំណើររបស់ពួកគេ ក៏បានជួបតារាចម្រៀង៣ដួង គឺកញ្ញា…

កក្រើកមិនគួរជឿ! ព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌នៅនរ័តុន

កាលពីថ្ងៃទី២៩ កញ្ញា សាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា បានរួមគ្នាបើកព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌យ៉ាងអស្ចារ្យ នៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ ដោយការប្រគំតន្ត្រីនោះ ត្រូវគេចាត់ទុកថាជាមហាព្រឹត្តិការណ៍គួរអោយសរសើរនោះផង ដោយសារតែមាននៅក្នុងវេទិកាមានសុទ្ធតែជាតារាល្បីៗ លំដាប់ប្រទេសរហូតដល់ជិត៨០តួ ដោយសូម្បីតែអ្នកកាន់ហិបក៏សុទ្ធតែជាតារាឡើងកូដ និងជាតារាល្បីជួរមុខ។ មកទល់ម៉ោងនេះ ព្រឹត្តិការណ៍ទាំងមូលត្រូវបានអ្នកបានឃើញផ្ទាល់ដក់ជាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានទស្សនិយភាពជក់ចិត្ត តាំងពីដើមដល់ចប់ ជាមួយនឹងវត្តមានតារាល្បីៗ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថា និស្សិតសាកលវិទ្យាល័យន័រតុន…