ធ្លាយសារចុងក្រោយពេល Tangmo Nida ឆាតជាមួយមិត្តភ័ក្តិ នៅល្ងាចថ្ងៃកើតហេតុ

(ថៃ)៖ ឧបទ្ទវហេតុធ្លាក់ចូលទឹកទន្លេ របស់តារាសម្ដែង ថៃ Tangmo Nida ពិតជា បាន បង្កជាការភ្ញាក់ផ្អើល និង បារម្ភជាពន់ពេក ពីអ្នកគាំទ្រ ដោយសារហេតុការណ៍នេះកើតឡើងភ្លាមៗពេក។បច្ចុប្បន្ន ក្រុមការងារសង្គ្រោះកំពុង ប្រឹងយ៉ាងពេញទំហឹងក្នុងការ បន្តស្វែងរកនាង ហើយទាំងគ្រួសារ ទាំងមិត្តភ័ក្តិ និងអ្នកគាំទ្រ ក៏កំពុងបន់ស្រន់ព្រម ផ្ដល់ក្ដីសង្ឃឹមថានាងអាចផុតពីគ្រោះភ័យដែរ។

ដោយឡែក មុននេះ មិត្តជិតស្និទ្ធ ម្នាក់របស់ Tangmo គឺ Anna TV Pool ក៏បាន បង្ហោះរូបភាពនៃសារចុងក្រោយដែល នាង បាន ជជែកលេងជាមួយនឹង Tangmo ដែរ។ មិត្តរូបនេះ បាន លើកឡើង ថា មានឱកាសបាន ជជែកលេងជាមួយនឹង នាង តាំងពីមុនពេល ទទួលដំណឹង នៃគ្រោះថ្នាក់នេះទៀត ដោយមិត្តដដែល បាន សរសេរ Caption ថា៖ «ម៉ោង ៤ល្ងាច ទើប ជជែកគ្នា លេងជាមួយឯងសោះ»

ក្នុង Chat នោះ Tangmo បាន សរសេរថា ៖ «បានៗ អូខេៗ» ហើយក្រោយមក នៅ ម៉ោង ១១:៤៥ នាទីយប់ Anna ក៏បាន ឆាតតបទៅមិត្ត ដោយចង់ដឹង ថា មានរឿងអ្វីឲ្យប្រាកដចិត្ត។
Anna បាន តបថា៖ «ព័ត៌មានឯងធ្លាក់ពីទូក», «ខ្ញុំវង្វេងអស់ហើយ» ចាប់ពីពេលនោះ មក ក៏លែងទទួលបាន ការឆ្លើយតបតែម្ដង។

ទោះជាយ៉ាងណា ការលើកទឹកចិត្ត និងជូនពរបន់ស្រន់ពីមហាជនពិតជាមានចំនួន ច្រើន ហើយម្នាក់ៗសង្ឃឹមថា នឹង ទទួលបាន ដំណឹង ល្អជាជាងដំណឹងអាក្រក់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *