Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ពិតជាកម្សត់ ព...

ពិតជាកម្សត់ ពេលដឹងថា រិន សាវ៉េត បន្តកុហកភរិយារឿងជំងឺធ្ងន់

មកទល់ពេលនេះ លោករិន សាវ៉េត បានអះអាងថាភរិយារបស់ខ្លួនមិនបានដឹងថាអ្នកនាងមានជំងឺមហារីក ហើយដល់កម្រិតធ្ងន់នោះទេ។ ភរិយាលោកដឹងត្រឹមតែខ្លួនមានជំងឺដុំសាច់ធម្មតា ហើយចូលសម្រាកនៅពេទ្យដោយសារតែថ្នាំដែលបាញ់រំលាយដុំសាច់នោះធ្វើទុក្ខមួយពេលៗប៉ុណ្ណោះ។ សូម្បីតែកូនប្រុសរបស់លោកដែលមានវ័យជិត៦ឆ្នាំ ក៏លោកប្រាប់ថាអត់ដឹងថាម្ដាយរបស់គេកើតអ្វីធ្ងន់ធ្ងរនោះដែរ។

លោករិន សាវ៉េត ថាទាំងក្រុមគ្រូពេទ្យ និងលោក ដែលមិនបានប្រាប់ភរិយាថាអ្នកនាងមានជំងឹមហារីកដល់កម្រិតធ្ងន់ធ្ងរ ហើយស្ថិតក្នុងកម្រិតអស់សង្ឃឹមទេ។ លោកតែងប្រាប់ភរិយាថា អ្នកនាងនឹងជាក្នុងពេលឆាប់ៗ នៅពេលថ្នាំគីមីដែលចាក់រំលាយនោះត្រូវអស់ប្រសិទ្ធិភាព។ លោកថានៅពេលភរិយានិយាយលាលោក និងថាពិតជាមិនអាចរស់យូរ ខ្លួនតែងលើកទឹកចិត្ត និងពោលពាក្យថា«អូនអត់អីទេ ថ្នាំធ្វើទុក្ខតើ!។ លោកថាភរិយាបានដឹងត្រឹមខ្លួនមានជំងឺដុំសាច់ ហើយពេទ្យបាញ់ថ្នាំគីមី ទើបបណ្ដាលឲ្យធ្វើទុក្ខ ហត់ពិបាកដកដង្ហើមប៉ុណ្ណោះ ប៉ុន្តែបើរឿងដឹងថាខ្លួនមានជំងឺមហារីក ហើយរីករាលដាលដល់កម្រិតវះកាត់លែងកើត និងអស់សង្ឃឹមដូចពេលនេះគឺអត់ដឹងតែម្ដង។ លោកថាភរិយាចាប់ផ្ដើមមានមេរោគដល់ខួរក្បាលកាលពីពេលថ្មីៗ ដោយសក់របស់អ្នកនាងចាប់ផ្ដើមជ្រុះ ហើយភរិយាបានសួរលោកថា«ហេតុអ្វីជ្រុះសក់ អូនជិតស្លាប់ហើយមែនទេ» លោកឆ្លើយប្រាប់ថានេះជាសញ្ញាថ្នាំរំលាយដុំសាច់កំពុងមានប្រសិទ្ធិភាព។ លោកថាខ្លោចចិត្តរាល់ពេលភរិយាសួរនាំពីជំងឺធ្វើទុក្ខ ហើយលោកគឺរឹតតែចង់ស្ទះណែនទ្រូង នៅពេលប្រឹងឆ្លើយទាំងញញឹម ដើម្បីលើកទឹកចិត្តដល់ភរិយាម្ដងៗ។ លោកសម្រេចចិត្តមើលថែភរិយាដោយខ្លួនឯង ដោយមិនឲ្យបណ្ដោយឲ្យសាច់ញាតិណាម្នាក់មើលថែជំនួសនោះទេ ព្រោះតែលោកភ័យខ្លាចអ្នកទាំងនោះភ្លាត់មាត់និយាយធ្វើឲ្យភរិយាបាក់ទឹកចិត្ត។ លោកសារភាពថាជំងឺរបស់ភរិយាកាន់តែមានសភាពធ្ងន់ធ្ងរ ដោយនៅក្នុងនោះអ្នកនាងចាប់ផ្ដើមវង្វេងវង្វាន់លែងចាំថាលោកជាប្ដីនោះផង ក្នុងប៉ុន្មានថ្ងៃចុងក្រោយ។ លោកថាភរិយាត្រូវបានកោរសក់ ដោយសារតែសក់ជ្រុះស្ទើរអស់មុនពេលបញ្ជូនមកសង្គ្រោះបន្ទាន់ ប៉ុន្តែភរិយានៅតែដឹងត្រឹមថាសក់នោះជ្រុះព្រោះតែថ្នាំបាញ់ដើម្បីរំលាយដុំសាច់ដែលបានកើតនៅដើមទ្រូងប៉ុណ្ណោះ។ លោកថាសារភាពអស់សង្ឃឹមនឹងស្ថានភាពល្អប្រសើររបស់ភរិយា ប៉ុន្តែលោកនៅតែមានកម្លាំងចិត្តដោយសារតែក្រុមគ្រូពេទ្យរុស្ស៊ី និងពេទ្យស័្មគ្រចិត្តធីតា បានជួយអស់កម្លាំងចិត្តដោយមិនគិតកម្រៃ។

Loading...