ព័ត៌មានសិល្បៈ និងកម្សាន្ត

រន្ធត់ចិត្ត មុននេះ អៀង ចាន់ឡា ទទួលមរណភាពហេីយ លាហ្វេនៗ រហូតហេីយ

(ភ្នំពេញ)៖ តារាសម្ដែង លោក អៀង ចេនឡា បានផុតដង្ហើមហើយ នៅយប់ថ្ងៃទី ២៨ កុម្ភ: ២០២២ នេះ ក្រោយឈឺធ្ងន់ធ្ងរព្យាបាលអស់ជាច្រើនខែកន្លងមកនេះ ។

អ្វីដែលគួរឱ្យខ្លោចចិត្តបំផុតនោះ លោក សុខ រ៉ាស៉ី ដែលត្រូវជាប្អូនប្រុសបង្កើតបានបង្ហោះសាររៀបរាប់ទាំងក្ដុកក្ដួលថា «ហេតុអីទេវតាធ្វើបាបខ្ញុំម៉្លេះ បងប្អូន សល់តែពីរនាក់ ឥលូវបងប្រុសខ្ញុំចាកចេញទៅម្នាក់ទៀតហើយ!» ។ ក្រោយពីបានឃើញសារ និងដំណឹងដ៏សោកសៅនេះ មហាជនមានក្ដីស្លុតចិត្តជាខ្លាំង ចំពោះការបាត់បង់ធនធានសិល្ប:ប្រកបដោយទេពកោសល្យរូបនេះ ។

តាមការបញ្ជាក់កន្លងមក លោក សុខ រ៉ាស៉ី បានឱ្យដឹងថា បងប្រុសរបស់លោក អៀង ចេនឡា ជាតារាចម្រៀង និងជាតារាសម្ដែង មានជំងឺឈឺធ្ងន់ គឺរលាកស្រោមខួរក្បាល រហូតដល់និយាយលែងដឹងខុសត្រូវ និយា រវើរវាយបាត់ការចង់ចាំ។កន្លងមកក៏មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកក្នុងការចំណាយព្យាបាលខណ: អៀង ចេនឡា លែងមានការចង់ចាំអ្វីគ្រប់យ៉ាង តែពេលនេះលោកបានលាចាកលោកទៅហើយ។

រម្លឹកផងដែរថារយ:ពេលច្រើនខែកន្លងមកនេះ អៀង ចេនឡា បាត់មុខពីសិល្បសំងំព្យាបាលជំងឺរបស់ លោកជាប្រចាំ ហើយរូបរាងមុខមាត់ហាក់ប្រែខ្លាំងពីមនុស្សមានសាច់មានឈាមស្រស់បស់ បែជាស្គម មើលសឹងមិនស្គាល់ ពេលនេះធនធានសិល្ប:ដ៏ល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជាបានបាត់បង់ជីវិតហើយ៕

មតិយោបល់