ព័ត៌មានជាតិ

យុវជន២នាក់ជិះម៉ូតូជ្រុលបុកគូទរថយន្តបើកឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូជិះបុកគូទរថយន្តកំពុងបើកឆ្លងផ្លូវ បណ្ដាលឱ្យរងការខូចខាត និងរបួសបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តម៉ាក HILUX REVO មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BL-7137 ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានស៊ីញ៉ូបត់ឆ្លងឆ្វេងឆ្លងផ្លូវ ស្របពេលនោះមានម៉ូតូឌ្រីមសង់ឆ្នាំ២០១៥ ពាក់ស្លាកលេខតាកេវ 1B-3736 មួយគ្រឿង ធ្វើដំណើរដោយយុវជន២នាក់ មកស្របទិសពីក្រោយជ្រុលបុកគូទរថយន្ត បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ៕

មតិយោបល់