ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត! Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយជាប់ឃុំអស់ពេលជិត១ឆ្នាំ

តារាសម្តែងនិងម៉ូដែលលោក Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយរដ្ឋាភិបាលប្រទេសភូមាប្រកាសដោះលែង ដែលដំណឹងនេះធ្វើឲ្យអ្នកគាំទ្ររបស់លោកសម្តែងនូវការត្រេកអរនិងសប្បាយរីករាយយ៉ាងខ្លាំង។

នៅថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២២នេះ តារាសម្តែងនិងម៉ូដែលលោក Paing Takhon ត្រូវបានសារព័ត៌មានជាច្រើនបានចេញផ្សាយថា លោក Paing Takhon ត្រូវបានរដ្ឋាភិបាលប្រទេសភូមាដោះលែងឲ្យមានសេរីភាពដើម្បីបានត្រឡប់ទៅផ្ទះវិញហើយ។

បញ្ជាក់ផងដែរថាកាលពីអំឡុងខែមេសា ឆ្នាំ២០២១កន្លងទៅលោក Paing Takhon ត្រូវបានយោធាសម្រុកចូលផ្ទះហើយបានចាប់ខ្លួនលោកក៏ព្រោះតែតារាសម្តែង ម៉ូដែលរូបនេះគឺជាសកម្មជនម្នាក់ដែលបានចូលរួមប្រឆាំងនឹងរដ្ឋប្រហាររបស់យោធានៅប្រទេសមីយ៉ាន់ម៉ា។ សម្រាប់អ្នកគាំទ្រលោកវិញ ចូលចិត្តនិងពេញចិត្តរូបលោកខ្លាំងណស់ចំពោះសកម្មភាពស្នេហាជាតិរបស់លោក៕

មតិយោបល់